បាល់ទាត់អន្តរជាតិ
Arsenal ចង់ចុះហត្ថលេខាលើខ្សែការពារឆ្នើមរបស់ក្លឹប Ajax
ក្លឹបកាំភ្លើងធំ Arsenal កំពុងមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្នើម Lisandro Martinez របស់ក្លឹប Ajax ខណៈដែលខ្សែការពាររូបនេះ ក៏កំពុងមានបំណងចង់ចាកចេញពី Amsterdam ដើម្បីរកកន្លែងដែលមានការប្រកួតប្រជែងកម្រិតខ្ពស់ជាងមុន នៅរដូវក្តៅនេះផងដែរ។
ដោយឡែកក្លឹបកាំភ្លើងធំកំពុងបន្តផែនការផ្ទេររបស់ពួកគេជាមួយនឹងការចុះហត្ថលេខាលើ Fabio Vieira របស់ក្លឹប Porto ដែលពេលនេះហាក់ដូចជាបានសម្រេច 90% ទៅហើយ។
របាយការណ៍ពីគេហទំព័រ 90min.com បានឲ្យដឹងថា លោក Mikel Arteta មានការចាប់អារម្មណ៍ជាពិសេសទៅលើខ្សែការពារសញ្ជាតិអាហ្សង់ទីន Martinez ដែលមានសមត្ថភាពអាចលេងនៅតំបន់កាពារកណ្តាល, ការពារឆ្វេង និងខ្សែបម្រើការពារ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនតែក្រុមកាំភ្លើងធំ Arsenal មួយទេ ដែលចង់បានកីឡាករវ័យ 24 ឆ្នាំរបស់ Ajax រូបនេះ ក្នុងនោះក៏មាន Chelsea, Newcastle និង Tottenham Hotspur។ លើសពីនេះទៅទៀត Barcelona និង Inter Milan ក៏កំពុងតាមដានលើ Lisandro Martinez ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Adidas នឹងក្លាយជាដៃគូសហការជាមួយ Liverpool នៅឆ្នាំ 2025