បាល់ទាត់អន្តរជាតិ
Luis Enrique ជ្រើសរើសប្រទេសពីរ ដែលគាត់គិតថា អាចលើកពាន World Cup ឆ្នាំនេះ!!!

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Luis Enrique បានប្រាប់ឈ្មោះក្រុមជម្រើសជាតិពីរដែលលោកជឿថា ជាក្រុមដែលនឹងអាចឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសកាតាចុងឆ្នាំនេះ។
ដោយឡែកក្រុមជម្រើសជាតិអេស្ប៉ាញរបស់លោក Enrique ហាក់ដូចជាមានទម្រង់លេងមិនសូវលេចធ្លោរឡើយ ជាមួយនឹងការចាប់ផ្ដើមយុទ្ធនាការ UEFA Nations League របស់ពួកគេជាមួយនឹងលទ្ធផលស្មើពីរប្រកួតជាមួយនឹងព័រទុយហ្គាល់ និងសាធារណរដ្ឋឆេក ហើយឈ្នះបានមួយប្រកួតទៅលើប្រទេសស្វីស។
មុនពេលការប្រកួតចុងក្រោយនៃក្របខណ្ឌ UEFA Nations League ជាមួយនឹងក្រុមជម្រើសជាតិឆេកក្នុងទីក្រុង Malaga កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Enrique ត្រូវបានគេសួរថា តើក្រុមណាដែលគាត់គិតថាទំនងជាឈ្នះពានបាល់ទាត់ពិភពលោក World Cup នៅឆ្នាំនេះ? ពេលនោះលោក Luis Enrique បានប្រាប់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រេស៊ីល ជាក្រុមដែលគាត់គិតថាមានភាគរយខ្ពស់សម្រាប់ការឈ្នះពាននេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ