បាល់ទាត់អន្តរជាតិ
FIFA អនុញ្ញាតឲ្យកីឡាករសរុបក្នុងមួយក្រុមមានចំនួនដល់ 26 នាក់ សម្រាប់ការប្រកួត World Cup ឆ្នាំ 2022 នេះ!!!
កាលពីពេលថ្មីៗនេះ FIFA បានចេញសេចក្ដីប្រកាសថ្មីមួយបញ្ជាក់ថា ក្រុមជម្រើសជាតិមួយក្រុម នឹងអាចនាំយកកីឡាករ 26 នាក់ទៅលេង World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះ ខណៈដែលពីមុនអនុញ្ញាតឲ្យមានកីឡាករត្រឹមតែ 23 នាក់ប៉ុណ្ណោះ។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតា នឹងធ្វើឡើងក្នុងរដូវរងារ ដែលចាប់ផ្ដើមពីថ្ងៃទី 21 ខែវិច្ឆិកាដល់ថ្ងៃទី 18 ខែធ្នូឆ្នាំ 2022។
FIFA បានសម្រេចឲ្យមានការបន្ថែមចំនួនកីឡាករនៅក្នុងក្រុម ដែលមានយ៉ាងតិច 23 នាក់ យ៉ាងច្រើន 26 នាក់ដែលត្រូវបានចុះក្នុងបញ្ជីចុងក្រោយ គឺថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022។ ក្រុមជម្រើសជាតិនីមួយៗអាចកោះហៅកីឡាករបាន 26 នាក់ ពោលគឺមិនលើសពីចំនួននេះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់