បាល់ទាត់អន្តរជាតិ
Pedri ជឿជាក់ថា Messi នឹងឈ្នះពាន World Cup ឆ្នាំនេះជាមួយអាហ្សង់ទីន
ថ្មីៗនេះតារាឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Pedri បានប្រាប់ថា ក្រុមជម្រើជាតិអាហ្សង់ទីនដែលដឹកនាំដោយប្រធានក្រុម Lionel Messi គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាន FIFA World Cup ឆ្នាំ 2022 នេះ។
យ៉ាងណាមិញការប្រកួត World Cup នៅប្រទេសកាតានឹងចាប់ផ្តើមឡើងនៅថ្ងៃទី 20 ខែវិច្ឆិកាខែនេះហើយ។ ដូចគ្នានេះដែរ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងចាប់ផ្តើមប្រកួតបើកឆាករបស់ពួកគេនៅថ្ងៃទី 22 ខែវិច្ឆិកា ដែលត្រូវប៉ះជាមួយក្រុមអារ៉ាប៊ីសាអូឌីត ខណៈដែលពួកគេក៏ត្រូវប៉ះជាមួយម៉ិកស៊ិក និងប៉ូឡូញផងដែរ ព្រោះស្ថិតក្នុងពូលជាមួយគ្នា។
ដោយឡែក Pedri បានគិតថា អាហ្សង់ទីននឹងអាចជាប្រទេសដែលឈ្នះពាន World Cup ហើយគាត់បានប្រាប់ទស្សនាវដ្តី ICON (h/t Mundo Deportivo) ថា៖ “ខ្ញុំមើលឃើញថា អាហ្សង់ទីន ជាក្រុមមួយក្នុងចំណោមក្រុមដែលអាចឈ្នះពាន ជាពិសេសជាមួយនឹង Lionel Messi ដែលនៅតែជាកីឡាករល្អបំផុតក្នុងពិភពលោក។ កាន់តែពិសេស World Cup ឆ្នាំនេះជាលើកចុងក្រោយរបស់គាត់ ហើយគាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីឈ្នះវា”។
ប្រភព: Sportskeeda


