បាល់ទាត់អន្តរជាតិ
ម្នាក់នេះជិតផ្ទេរទៅ Paris Saint-Germain ហើយ!!!
យោងតាមរបាយការណ៍ច្បាស់ការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សបារាំងជិតចរចាត្រូវរូវគ្នា ជាមួយក្លឹប Sassuolo ដែលស្ថិតនៅ Serie A ហើយ សម្រាប់ការផ្ទេរខ្សែប្រយុទ្ធឆ្នើម Gianluca Scamacca។
ក្លឹប Paris Saint-Germain នឹងទាក់ទងដោយផ្ទាល់ជាថ្មីម្តងទៀតជាមួយនឹងក្លឹប Sassuolo ដើម្បីអាចដំណើរការផ្ទេរកីឡាករសញ្ជាតិអ៊ីតាលី Gianluca Scamacca ហើយក្លឹប PSG ត្រៀមផ្តល់ជូនការដេញថ្លៃ 40 លានអឺរ៉ូ។
យ៉ាងណា ក្លឹបទាំងពីរកាន់តែខិតជិតចំណុចត្រូវគ្នាហើយ ព្រោះក្លឹប Sassuolo ចង់បានតម្លៃ 50 លានអឺរ៉ូ។ លើសពីនេះទៅទៀត PSG ក៏កំពុងព្យាយាមលក់ Mauro Icardi ចេញនៅពេលឆាប់ៗនេះ ដើម្បីយកការចំណាយ មកផ្ដល់ឲ្យ Gianluca Scamacca ផងដែរ។
ខ្សែប្រយុទ្ធ Gianluca Scamacca ដែលបច្ចុប្បន្នមានវ័យទើបតែ 23 ឆ្នាំប៉ុណ្ណោះ បានក្លាយជាតួអង្គដ៏សំខាន់របស់ក្លឹប Sassuolo កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់ ក្នុងការបង្ហាញខ្លួន 36 ប្រកួត នៅក្របខណ្ឌ Serie A។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ17 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល