បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមប្រកាសប្ដូរលេខអាវថ្មីសម្រាប់ខ្សែបម្រើ Bruno Fernandes

ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា ខ្សែបម្រើ Bruno Fernandes នឹងត្រូវប្រើប្រាស់អាវលេខ 8 ចាប់ពីរដូវកាល 2022/23 នេះតទៅ ដែលវាជាលេខអាវថ្មីរបស់គាត់ និងធ្លាប់ជាលេខដែលអតីតខ្សែបម្រើ Juan Mata ពាក់។
យ៉ាងណាមិញ Fernandes ពេញចិត្តចំពោះលេខ 8 នេះជាយូរមកហើយ និងធ្លាប់បានពាក់អាវលេខ 8 នេះនៅអតីតក្លឹបចាស់របស់ខ្លួន Sporting CP ផងដែរ។ ប៉ុន្តែគាត់បានប្រើប្រាស់លេខ 18 វិញ នៅពេលគាត់ផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ចាប់តាំងពីការផ្ទេរកាលពីឆ្នាំ 2020 មក ដោយសារលេខដែលគាត់ចង់ពាក់នោះ ស្ថិតក្នុងកម្មសិទ្ធិរបស់ Juan Mata ទៅហើយ។
Bruno Fernandes ក៏មានសាក់លេខ 8 នៅលើដៃរបស់គាត់ផងដែរ ហើយគាត់កើតនៅថ្ងៃទី 8 ខែកញ្ញា។ ខ្សែបម្រើរូបនេះ ចង់ប្រើប្រាស់អាវលេខនេះ ពេញមួយអាជីពបាល់ទាត់របស់គាត់។
ដោយឡែកសម្រាប់លេខចាស់របស់ Bruno Fernandes គឺលេខ 18 មិនទាន់ត្រូវប្រគល់ទៅឲ្យកីឡាករណាម្នាក់នោះទេ ហើយកីឡាករចំណូលថ្មី Tyrell Malacia ដែលក្លឹបបិសាចក្រហមទើបនឹងយកមកពី Feyenoord នឹងពាក់អាវលេខ 12 ដែលវាជាលេខត្រូវបានពាក់ចុងក្រោយដោយ Chris Smalling ក្នុងរដូវកាលឆ្នាំ 2018/19។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ