បាល់ទាត់អន្តរជាតិ
ទីបំផុត Bayern Munich ព្រមលក់ Lewandowski ឲ្យ Barcelona ហើយ!!!
ក្លឹបអ្នកមានបុណ្យ Barcelona ជិតទទួលបានខ្សែប្រយុទ្ធថ្មីម្នាក់ទៀតហើយ គឺកីឡាករ Robert Lewandowski។ បើយោងតាមការរាយការណ៍ច្បាស់ការណ៍មួយពីលោក Fabrizio Romano បានឲ្យដឹងថា ពេលនេះក្លឹប Barcelona និង Bayern Munich បានព្រមព្រៀងគ្នារួចរាល់អស់ហើយ ក្នុងការផ្ទេរខ្សែប្រយុទ្ធឆ្នើមរូបនេះ ហើយរងចាំតែថ្ងៃប្រកាសតែប៉ុណ្ណោះ។
ដោយឡែក ខ្សែប្រយុទ្ធ Robert Lewandowski នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយ Bayern Munich ប៉ុន្តែគាត់ទាមទារជាចាំបាច់ក្នុងការចាកចេញដើម្បីទៅចូលរួមជាមួយក្លឹប Barcelona ហើយតម្លៃផ្ទេរត្រូវបានគេប៉ាន់ស្មានថា ប្រហែលជា 50 លានអឺរ៉ូ។
Robert Lewandowski ជាខ្សែប្រយុទ្ធកណ្ដាលដែលមានគុណភាពបំផុត ខណៈដែលគាត់ធ្លាប់ឈ្នះពានលីគ (Bundesliga) ចំនួន 10 ដង, UEFA Champions League 1 និងពានរង្វាន់មួយចំនួនផ្សេងទៀតជាមួយ Bayern Munich។ ការស្គាល់រសជាតិឈ្នះស្ទើរតែគ្រប់បែបយ៉ាងអស់ចិត្តអស់ចង់នេះហើយ ដែលធ្វើឲ្យ Lewandowski ចង់សាកល្បងបទពិសោធន៍ថ្មី ដោយចាកចេញពីទឹកដីអាឡឺម៉ង់ ទៅកាន់ទឹកដីអេស្ប៉ាញ។
មានក្លឹបធំៗមួយចំនួនដូចជា Chelsea និង Manchester United ក៏ធ្លាប់ចង់បានខ្សែប្រយុទ្ធរូបនេះដែរ ប៉ុន្តែរូបគេផ្ទាល់ មិនចង់ផ្ទេរទៅក្លឹបណាផ្សេងក្រៅពី Barcelona ឡើយ ទោះបីជាស្ថានភាពរបស់ Barcelona នៅពេលនេះមិនអាចផ្ដល់ប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់គាត់ក៏ដោយ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង