បាល់ទាត់អន្តរជាតិ
Dortmund អាចនឹងសម្រេចចិត្តចុះហត្ថលេខាលើ Luis Suarez
ក្លឹបយក្សនៅអាឡឺម៉ង់ Borussia Dortmund អាចនឹងធ្វើការចុះហត្ថលេខាដ៏គួរឲ្យចាប់អារម្មណ៍មួយ ជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona គឺកីឡាករ Luis Suarez នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ដោយឡែក បច្ចុប្បន្ននេះ Luis Suarez គឺជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់បានចាកចេញពី Atletico Madrid ដោយផុតកុងត្រា កាលពីខែមុន ហើយកំពុងត្រូវបានក្លឹបមួយចំនួនធំចាប់អារម្មណ៍។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ នៅតែមានមហិច្ឆតាក្នុងការលេងឲ្យក្លឹបធំៗ ជាពិសេសក្លឹបដែលមានកៅអីលេង UEFA Champions League។
យ៉ាងណាមិញ Luis Suarez បានច្រានចោលសំណើរពីក្លឹប River Plate និងកំពុងព្យាយាមថ្លឹងថ្លែងចំពោះក្លឹបផ្សេងៗ ដែលសមតាមចិត្តដែលខ្លួនចង់បាន។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Sky Sports Germany បានលើកឡើងថា Dortmund កំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធ Sebastien Haller ដែលកំពុងមានបញ្ហា នៃការវះកាត់យកដុំសាច់ចេញ។ ជាមួយនឹងរឿងទាំងនេះ Dortmund អាចនឹងនាំយកខ្សែប្រយុទ្ធម្នាក់ទៀត ចូលក្រុមរបស់គេ ហើយម្នាក់នោះគឺ Luis Suarez។
ប្រភព: Football-espana
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!