Connect with us

បាល់ទាត់អន្តរជាតិ

Dortmund អាច​នឹង​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ Luis Suarez

Published

on

ក្លឹប​យក្ស​នៅ​អាឡឺម៉ង់ Borussia Dortmund អាច​នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ជា​មួយ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Barcelona គឺ​កីឡាករ Luis Suarez នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

ដោយ​ឡែក បច្ចុប្បន្ន​​នេះ Luis Suarez គឺ​​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​គាត់​បាន​​ចាក​ចេញ​ពី Atletico Madrid ដោយ​ផុត​កុងត្រា កាល​​​ពី​ខែ​មុន ហើយ​កំពុង​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​ធំ​ចាប់​អារម្មណ៍។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​អ៊ុយរូហ្គាយ​រូប​នេះ នៅ​តែ​មាន​មហិច្ឆតា​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ធំៗ ជា​ពិសេស​​ក្លឹប​ដែល​មាន​កៅអី​លេង UEFA Champions League។

យ៉ាង​ណា​មិញ Luis Suarez ​បាន​ច្រានចោល​សំណើរ​ពី​ក្លឹប River Plate និង​កំពុង​ព្យាយាម​ថ្លឹងថ្លែង​ចំពោះ​ក្លឹប​ផ្សេងៗ ដែល​សម​តាម​ចិត្ត​ដែល​ខ្លួន​ចង់​បាន។

ទោះជា​យ៉ាង​ណា​ក៏ដោយ យោងតាម​របាយការណ៍​ពី Sky Sports Germany បាន​លើក​ឡើង​ថា Dortmund កំពុង​តាម​ដានស្ថានភាព​របស់​ខ្សែប្រយុទ្ធ​ Sebastien Haller ដែល​កំពុង​មាន​បញ្ហា នៃការ​វះកាត់​យក​ដុំសាច់​ចេញ។ ជាមួយ​នឹង​រឿង​ទាំង​នេះ Dortmund អាច​នឹង​នាំ​យក​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត ចូល​ក្រុម​របស់​គេ ហើយ​ម្នាក់​នោះ​គឺ Luis Suarez។

ប្រភព: Football-espana

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២