បាល់ទាត់អន្តរជាតិ
FIFA ដាក់ពិន័យធ្ងន់ធ្ងរទៅលើបាល់ទាត់ក្នុងប្រទេសឥណ្ឌា
កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់របស់ប្រទេសឥណ្ឌាដែលហៅកាត់ថា AIFF ត្រូវបានទទួលការពិន័យដ៏ធ្ងន់កពី FIFA ដែលជាសហព័ន្ធបាល់ទាត់របស់ពិភពលោក ពាក់ព័ន្ធនឹងការដែលមានភាគីទីបី មកលូកដៃក្នុងកិច្ចការរបស់បាល់ទាត់ក្នុងប្រទេសរបស់ពួកគេ។
FIFA មិនបានបញ្ជាក់ពីពេលវេលាដែលពិន័យនេះនឹងត្រូវដកហូតចេញវិញនោះទេ ដោយគ្រាន់តែលើកឡើងថា ដរាបណាទាល់តែបាល់ទាត់នៅក្នុងប្រទេសឥណ្ឌាត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងមានការគ្រប់គ្រងដែលមានច្បាប់ច្បាស់លាស់។
ការពិន័យដ៏ធ្ងន់ធ្ងររបស់ FIFA មកលើប្រទេសឥណ្ឌានោះ គឺត្រូវមានការបញ្ឈប់សកម្មភាពបាល់ទាត់ជាច្រើនរបស់ពួកគេដូចជា៖
– ប្រទេសឥណ្ឌានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួត AFC Asian Cup 2023 ទេ
– ក្រុមជម្រើសជាតិឥណ្ឌា នឹងត្រូវលុបចោលការប្រកួតមិត្តភាពអន្តរជាតិ ជាមួយប្រទេសវៀតណាម
– ជើងឯកលីគរបស់ប្រទេស នឹងមិនអាចលេងការប្រកួតនៅក្រៅស្រុក រួមទាំងពាន AFC Cup, Inter Zone វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្លឹបក្នុងតំបន់អាស៊ាន
– ប្រទេសឥណ្ឌានឹងមិនឲ្យធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women’s World Cup ឡើយ
ប្រភព: ASIAN FOOTBALL
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS