បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមប្រជែងជាមួយ Manchester City និង Real Madrid សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Jude Bellingham
ទីផ្សារដោះដូរកីឡាកររដូវក្តៅកាន់តែខិតជិតមកដល់ ខណៈដែលក្លឹបហង្សក្រហម Liverpool កំពុងបន្តទាក់ទងជាមួយកីឡាករក្មេងៗដែលកំពុងឡើងជើងជាច្រើន ដែលក្នុងនោះមាន Jude Bellingham របស់ក្លឹប Borussia Dortmund ផងដែរ។
យ៉ាងណាមិញ Luis Diaz គឺជាកីឡាករតែម្នាក់គត់ ដែលហង្សក្រហមបានយល់ព្រមផ្ទេរមកកាន់ទឹកដី Anfield ក្នុងទឹកប្រាក់ផ្ទេរប្រមាណជា 49 លានផោនពីក្លឹប Porto កាលពីខែមករាកន្លងទៅ។
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool ត្រូវប្រជែងជាមួយក្លឹប Manchester City និង Real Madrid ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យ 18 ឆ្នាំ Jude Bellingham។ ទោះជាយ៉ាងណា ក្លឹបហង្សក្រហមត្រូវបានគេមើលឃើញថា នឹងមានឱកាសខ្ពស់ក្នុងការអាចទាក់ចិត្តរបស់ Bellingham បាន ក្នុងចំណោមក្លឹបធំៗផ្សេងទៀត។
Jude Bellingham គឺជាខ្សែបម្រើវ័យក្មេងដែលកំពុងឡើងជើងខ្លាំងក្នុងរយៈពេល 2 រដូវកាលចុងក្រោយនេះ បន្ទាប់ពីបានចូលរួមជាមួយក្លឹប Borussia Dortmund កាលពីខែកក្កដា ឆ្នាំ 2020 កន្លងទៅ ខណៈដែលតម្លៃផ្ទេរបច្ចុប្បន្នមានតម្លៃប្រមាណជា 75 លានផោន។
ប្រភព: ECHO
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!