Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ប្រជែង​ជាមួយ Manchester City និង Real Madrid សម្រាប់​ការ​ចុះហត្ថលេខា​លើខ្សែបម្រើ​ឆ្នើម Jude Bellingham

Published

on

ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​កាន់តែ​ខិត​ជិត​មក​ដល់ ខណៈ​ដែល​ក្លឹប​ហង្សក្រហម Liverpool កំពុង​បន្តទាក់ទង​ជាមួយ​កីឡាករ​ក្មេងៗ​ដែល​កំពុង​ឡើងជើង​​ជាច្រើន ដែល​ក្នុង​នោះ​មាន Jude Bellingham របស់​ក្លឹប Borussia Dortmund ផងដែរ។

យ៉ាង​ណា​មិញ Luis Diaz គឺ​ជា​កីឡាករ​តែម្នាក់​គត់ ដែល​ហង្សក្រហម​បាន​យល់ព្រម​ផ្ទេរ​មក​កាន់ទឹកដី Anfield ក្នុង​ទឹកប្រាក់​ផ្ទេរ​ប្រមាណ​ជា 49 លានផោន​ពី​ក្លឹប Porto កាល​ពី​ខែ​មករា​កន្លង​ទៅ។

យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹងថា ក្លឹប​ហង្សក្រហម Liverpool ​ត្រូវ​ប្រជែង​ជា​មួយ​ក្លឹប Manchester City និង Real Madrid ក្នុងការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​វ័យ 18 ឆ្នាំ Jude Bellingham។ ទោះ​ជា​យ៉ាង​ណា ក្លឹប​ហង្សក្រហម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​អាច​ទាក់​ចិត្ត​របស់ Bellingham បាន ក្នុង​ចំណោម​ក្លឹប​ធំៗ​ផ្សេង​ទៀត។

Jude Bellingham គឺ​ជា​ខ្សែ​បម្រើ​វ័យ​ក្មេង​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​រយៈពេល 2 រដូវកាល​ចុងក្រោយ​នេះ បន្ទាប់​ពី​បាន​ចូល​រួម​ជា​មួយ​ក្លឹប Borussia Dortmund កាល​ពី​ខែកក្កដា ឆ្នាំ 2020 កន្លង​ទៅ ខណៈ​ដែល​តម្លៃ​ផ្ទេរ​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជា 75 លានផោន។

ប្រភព: ECHO

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២