បាល់ទាត់អន្តរជាតិ
ប៉ូលីសកំពុងស៊ើបអង្កេតបន្ថែមទៀតលើករណី Cristiano Ronaldo ធ្វើឲ្យខូចទូរស័ព្ទរបស់អ្នកគាំទ្រ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Cristiano Ronaldo បានសុំទោសចំពោះការផ្ទុះកំហឹងរបស់គាត់ ដែលបានវាយទូរស័ព្ទអ្នកគាំទ្រម្នាក់ឲ្យធ្លាក់ទៅលើដីធ្វើឲ្យខូច បន្ទាប់ពីការប្រកួតរវាង Manchester United ចាញ់ Everton 1 ទល់នឹង 0។
ទោះជាយ៉ាងណា គាត់នៅតែត្រូវដោះស្រាយជាមួយប៉ូលីស Merseyside ដោយពួកគេកំពុងដាក់ការស៊ើបអង្កេតលើរឿងនេះ។ ក្នុងវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា Ronaldo បានយកដៃស្តាំរបស់គាត់វាយទម្លាក់ទូរស័ព្ទចេញពីដៃអ្នកគាំទ្រម្នាក់ មុនពេលដើរចុះបន្ទប់ក្រោមដីនៅកីឡដ្ឋាន Goodison Park។
ប៉ូលីស Merseyside នឹងស៊ើបអង្កេត Cristiano Ronaldo ដោយបានលើកឡើងថា វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមនោះ មិនទាន់មានការបញ្ជាក់អ្វីមួយអំពីឧបទ្ទវហេតុនេះនៅឡើយទេ។ ជាមួយគ្នានេះដែរ កងកម្លាំងនគរបាលមូលដ្ឋាន នឹងចុះទៅពិភាក្សាជាមួយសាក្សី និងស្រាវជ្រាវពីអ្វីដែលបានកើតឡើង។
ប្រភព: Marca