បាល់ទាត់អន្តរជាតិ
Louis Saha លើកឡើងថា Manchester United ត្រូវការខ្សែប្រយុទ្ធម្នាក់ដែលមានសមត្ថភាពដូច Ruud van Nistelrooy
ក្លឹបបិសាចក្រហម Manchester United ត្រូវការខ្សែប្រយុទ្ធម្នាក់ដែលមានសមត្ថភាពដូចអតីតខ្សែប្រយុទ្ធ Ruud van Nistelrooy ប្រសិនបើ Cristiano Ronaldo ចាកចេញពីក្លឹប នេះបើយោងតាមការលើកឡើងរបស់លោក Louis Saha។
ដោយឡែក Cristiano Ronaldo នៅតែព្យាយាមចង់ចាកចេញពី Old Trafford នៅរដូវក្តៅនេះ ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរចេញមិនទាន់សម្រេច ខណៈដែលកីឡាករវ័យ 37 ឆ្នាំរូបនេះ មិនបានក្លាយជាជម្រើស 11 នាក់ដំបូង បីប្រកួតមកហើយ ដោយប្រកួតប៉ះជាមួយ Brighton, Liverpool និង Southampton។
ទន្ទឹមនឹងនោះដែរ Anthony Martial ដែលលេងជាខ្សែប្រយុទ្ធកណ្ដាលដែរនោះ បានបន្តជួបបញ្ហារបួស ដោយអវត្តមានពីរប្រកួតដំបូងនៃរដូវកាលនេះ និងខកខានជំនួបចុងក្រោយជាមួយ Southampton ផងដែរ។
ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហមលោក Louis Saha បានលើកឡើងថា Martial មានគុណភាពល្អ ប៉ុន្តែប្រសិនបើ Ronaldo ត្រូវចាកចេញ គាត់ដឹងថា ខ្សែប្រយុទ្ធប្រភេទណាដែលអតីតក្លឹបរបស់គាត់ត្រូវការ។
Louis Saha បានប្រាប់ទៅកាន់ talkSPORT ថា “Anthony Martial គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំមិនគិតថា គាត់អាចធានាដោយការរកបានគ្រាប់បាល់ 25 គ្រាប់នោះឡើយ។… ប្រសិនបើ Cristiano Ronaldo នឹងចាកចេញដោយសារតែហេតុផលណាមួយនោះ អ្នកត្រូវរកខ្សែប្រយុទ្ធកណ្ដាលដែលពោរពេញដោយថាមពល និងមានឆន្ទៈខ្ពស់ក្នុងការរកគ្រាប់បាល់ដូច Van Nistelrooy…”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ12 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត