បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jonathan David
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Lille គឺកីឡាករ Jonathan David ដែលនឹងក្លាយជាគោលដៅផ្ទេររបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
តោខៀវ Chelsea បានរំពឹងទុកយ៉ាងខ្លាំងទៅលើ Pierre-Emerick Aubameyang ប៉ុន្តែកីឡាកររូបនេះអាចនឹងចាកចេញនៅរដូវកាលក្រោយ ដោយអាចនឹងចូលរួមជាមួយក្លឹប Paris Saint-Germain។ ជាមួយគ្នានេះដែរ នៅខែមករាឆ្នាំក្រោយ ក្លឹបតោខៀវ បានត្រៀមកញ្ចប់ថវិកាយ៉ាងច្រើន សម្រាប់ចំណាយទៅលើខ្សែប្រយុទ្ធ និងខ្សែបម្រើចំណូលថ្មី ដើម្បីមកពង្រឹងដល់ទម្រង់លេងរបស់ក្រុម។
បច្ចុប្បន្ន Raheem Sterling គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Chelsea ក្នុងលីគរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ ខណៈដែល Kai Havertz និង Armando Broja បូកចូលគ្នាបាន 3 គ្រាប់ដែរ។
ជាមួយគ្នានេះដែរ Timo Werner បានត្រឡប់ទៅក្លឹបចាស់ RB Leipzig វិញជានឹងកិច្ចព្រមព្រៀងផ្ដាច់កុងត្រា ប៉ុន្តែ Romelu Lukaku នឹងត្រឡប់មកវិញនៅ Stamford Bridge នៅឆ្នាំក្រោយបន្ទាប់ពីការខ្ចីជើងរបស់គាត់នៅ Inter Milan បញ្ចប់។
យោងតាមលោក Jeunes Footeux បានឲ្យដឹងថា ប្រធានក្លឹបតោខៀវ កំពុងពេញចិត្តនឹងសមត្ថភាពរបស់ Jonathan David និងបានចាត់ទុកកីឡាករសញ្ជាតិកាណាដារូបនេះថា ជាការចុះហត្ថលេខាដ៏ល្អរបស់ក្លឹប។ ការព្យាយាមនាំយក Jonathan David អាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្លឹប Real Madrid ព្រោះពួកគេក៏ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ13 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)