បាល់ទាត់អន្តរជាតិ
AS Roma ចាប់អារម្មណ៍លើខ្សែការពារស្លាប Hector Bellerin
ក្លឹបអ៊ីតាលី AS Roma ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែការពារ Hector Bellerin របស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលការផ្ទេរអាចនឹងដំណើរការនៅខែមករាខាងមុខ ខណៈដែលកីឡាកររូបនេះមានកុងត្រាត្រឹមតែមួយរដូវកាលប៉ុណ្ណោះជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
Hector Bellerin បានចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ដើម្បីខ្ចីជើងទៅ Real Betis ហើយបន្ទាប់មកក៏បានវិលត្រឡប់មកកាន់អតីតក្លឹបចាស់ Barcelona ដែលជាក្លឹបតាំងពីកុមារភាពរបស់គាត់វិញ កាលពីដើមរដូវកាលនេះ។
កីឡាករវ័យ 27 ឆ្នាំរូបនេះមិនសូវទទួលបានឱកាសបង្ហាញសមត្ថភាពតាមការរំពឹងទុករបស់ខ្លួនឡើយ ក្រោមការដឹកនាំរបស់លោក Xavier Hernandez។ Hector Bellerin បានបង្ហាញខ្លួនសរុបចំនួន 3 ប្រកួតប៉ុណ្ណោះនៅ La Liga និង 2 ប្រកួតនៅ UEFA Champions League។
ទោះជាយ៉ាងណាក៏ដោយ Barcelona និង Hector Bellerin អាចនឹងចរចាគ្នាក្នុងខែមករា ឆ្នាំក្រោយ ដើម្បីសម្រេចពីវាសនារបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ។ ដោយឡែកយោងតាមការចុះផ្សាយរបស់ Calciomercato បានឲ្យដឹងថា ក្លឹប AS Roma កំពុងតាមដានពីស្ថានភាពរបស់ខ្សែការពារស្ដាំរូបនេះ ខណៈដែលលោក Jose Mourinho ហាក់ដូចជាកំពុងព្យាយាមនាំយកខ្សែការពារចំណូលថ្មីម្នាក់ទៀត នៅដើមឆ្នាំក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!