បាល់ទាត់អន្តរជាតិ
Palmeiras បដិសេធសំណើរ 40 លានផោនរបស់ PSG ដែលចង់បាន Endrick Felipe
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរ 40 លានផោន ដើម្បីផ្ទេរកីឡាករឆ្នើម Endrick Felipe។ យ៉ាងណាសំណើររបស់ PSG ត្រូវបានក្លឹបម្ចាស់ជើងឯកនៅប្រេស៊ីល Palmeiras បដិសេធ។
កីឡាករវ័យ 16 ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា នឹងក្លាយជាកីឡាករម្នាក់ដែលមានទេពកោសល្យ និងអនាគតភ្លឺស្វាងបំផុតក្នុងពិភពបាល់ទាត់ ខណៈដែលបច្ចុប្បន្នរូបគេកំពុងក្លាយជាគោលដៅរបស់ក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប។
Endrick Felipe ត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ច្រើននៅឈុតយុវជន ដោយការស៊ុតបញ្ចូលទីចំនួន 6 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 7 ប្រកួត។
Paris Saint-Germain ត្រូវបានគេជឿថា ជាក្លឹបមួយក្នុងចំណោមក្លឹបទាំងបីដែលឈានមុខគេក្នុងការចុះហត្ថលេខាទិញយក Endrick Felipe ខណៈ Real Madrid និង Chelsea ក៏ជាក្លឹបដែលចង់បានតារាឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo