បាល់ទាត់អន្តរជាតិ
Rodri លើកឡើងថា អេស្ប៉ាញជាក្រុមល្អជាងគេនៅ World Cup ឆ្នាំនេះ
ខ្សែបម្រើ Rodri របស់ក្លឹបមេឃខៀវ Manchester City បានបង្ហើបថា តាមការមើលឃើញរបស់គាត់ អេស្ប៉ាញជាក្រុមល្អបំផុតនៃការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតា ដែលល្អជាងក្រុមមួយចំនួនដូចជា ប្រេស៊ីល, បារាំង និងអង់គ្លេស។
យ៉ាងណាមិញអេស្ប៉ាញ បានយកឈ្នះកូស្តារីកា ក្នុងលទ្ធផល 7-0 ក្នុងការប្រកួតបើកឆាកនៃពូល E ខណៈដែលអាឡឺម៉ង់បានភ្លាត់ចាញ់ជប៉ុន 2-1។ នៅប្រកួតបន្ទាប់អេស្ប៉ាញនឹងត្រូវប៉ះជាមួយអាឡឺម៉ង់ ដែលជាក្រុមស្រេកឃ្លានជ័យជំនះជាចាំបាច់។
ទោះជាយ៉ាងណាថ្មីៗនេះ Rodri បានលើកឡើងថា បារាំង និងអង់គ្លេស ជាក្រុមដែលពោរពេញដោយកីឡាករដែលមានតម្លៃខ្លួនថ្លៃៗ ប៉ុន្តែបើនិយាយពីសមត្ថភាពលេង ក្រុមជម្រើសជាតិរបស់គាត់ល្អជាងពួកគេទាំងនោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha