Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola អះអាង​ថា៖ Rodri ជា​ខ្សែបម្រើ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន

Published

on

លោក Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City បាន​ពោលសរសើរ​កីឡាករ​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា Rodri ជា​ខ្សែបម្រើ​ដ៏​ល្អ​បំផុត​ក្នុង​ពិភពបាល់​ទាត់​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ គឺ​ជា​កីឡាករ​ដ៏​សំខាន់​របស់ Man City ដែល​រ៉ាប់រង​តួនាទី​នៅ​តំបន់​កណ្ដាល​យ៉ាង​ល្អ ទាំង​ការ​ទម្លាក់​មក​ការពារ និង​ឆ្មក់​ឱកាស​ស៊ុត​បញ្ចូលទី​ពី​ចម្ងាយ។

ដោយ​ឡែក Rodri ​បានលេង​ឲ្យ Man City ចាប់​តាំង​ពី​ឆ្នាំ 2019 មក​ម្ល៉េះ ដោយបាន​ឈ្នះ​ពាន​រង្វាន់ Premier League ចំនួន 3 ដង និង UEFA Champions League ម្ដង។ ជា​មួយ​នឹង​ការ​ប្រកួត​ដែល Manchester City មាន​វត្តមាន​របស់ Rodri ចូល​លេង​នោះ ពួក​គេ​មិន​ចាញ់​ទាល់​តែ​សោះ គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ 2023 មក។

ដោយ​មើល​ឃើញ​ពី​ទម្រង់​លេង​របស់​កីឡាករ​ឆ្នើម​រូប​នេះ លោក Pep Guardiola បាន​និយាយ​ប្រាប់​ទៅ​កាន់ AS ថា៖ “Rodri តែងតែ​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​សំខាន់ៗ​ដែល​ក្រុម​ពិបាក​រក​គ្រាប់បាល់ ដូច្នេះ​គាត់​ជា​កីឡាករ​ដែល​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ។ គាត់​​ជា​​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន ព្រោះ​គាត់​អាច​ធ្វើ​បាន​គ្រប់​យ៉ាង…”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២