Connect with us

បាល់ទាត់អន្តរជាតិ

តើ​អ៊ុយរូហ្គាយ នឹង​បញ្ចប់​កំណត់ត្រា​មិន​ដែល​ឈ្នះ​អាហ្សង់ទីន ក្នុង​រយៈពេល 10 ឆ្នាំ​ចុង​ក្រោយ​បាន រឺ​ទេ?

Published

on

ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​ហើយ​សម្រាប់​ក្រុម​នៅ​តំបន់​អាមេរិក​ឡាទីន ដែល​ពួក​គេ​នឹង​ធ្វើ​ការប្រកួត​វគ្គ​ជម្រុះ World Cup ក្នុង​តំបន់​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ម៉ោង 7:00 (ម៉ោង​នៅ​កម្ពុជា) ខណៈ​ដែល​អ៊ុយរូហ្គាយ នឹង​ត្រូវ​​ប៉ះ​ជាមួយ​ម្ចាស់​ជើង​ឯក​អាហ្សង់ទីន​ដែល​ដឹកនាំ​ដោយ​លោក Lionel Scaloni។

បច្ចុប្បន្ន អ៊ុយរូហ្គាយ កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង​វគ្គ​ជម្រុះ​ក្នុង​តំបន់​របស់ CONMEBOL ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​ពួក​គេ​បាន​រីកចម្រើន ក្នុង​កម្រិត​មួយ​ដែល​ប្រសើរ​ជាង​កាល​ពី​ឆ្នាំមុន។ លើស​ពី​នេះ​ទៅ​ទៀត​ប្រកួត​ចុង​ក្រោយ​ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​លើ​ប្រទេស​ប្រេស៊ីល​ក្នុង​លទ្ធផល 2-0 កាល​ពី​ខែ​មុន។

យ៉ាង​ណា​មិញ សម្រាប់​អាហ្សង់ទីន​បច្ចុប្បន្ន​ពួក​គេ​​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង និង​ជា​ក្រុម​ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​ជា​ច្រើន។ អាហ្សង់ទីន​មាន​ប្រៀប​ទៅ​លើ​អ៊ុយរូហ្គាយ​បើ​គិត​ក្នុង​ប្រវត្តិ​នៃ​ការ​ជួប​គ្នា​កន្លង​មក ដោយ​ពួក​គេ​បាន​ឈ្នះ 97 ដង ក្នុង​ចំណោម 211 ប្រកួត ខណៈ​ដែល​អ៊ុយរូហ្គាយ​ធ្លាប់​ឈ្នះ​លើ​អាហ្សង់ទីន​បាន 62 ដង​ប៉ុណ្ណោះ។

Lionel Messi គឺ​ជា​កីឡាករ​ឆ្នើម​របស់​អាហ្សង់ទីន ហើយ​ក៏​ជា​អ្នក​ដែល​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ដោយ​មាន​គ្រាប់​បាល់​ចំនួន 106 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 178 លើក។ ប្រកួត 7 លើក​ចុងក្រោយ​របស់​អាហ្សង់ទីន​ទល់​នឹង​អ៊ុយរូហ្គាយ ពួក​គេ​ឈ្នះទាំង​អស់ ពោល​គឺ​តាំង​ពី​ឆ្នាំ 2013 មក​ម្ល៉េះ។ ការ​ទស្សន៍ទាយ​លទ្ធផល​របស់​អ្នក​វិភាគ​បាន​បង្ហាញ​ថា ការ​ប្រកួត​ព្រឹក​ស្អែក​នេះ អាហ្សង់ទីន​នឹង​ឈ្នះ 2-1 លើ​អ៊ុយរូហ្គាយ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២