បាល់ទាត់អន្តរជាតិ
អាហ្សង់ទីននឹងប៉ះគ្នាជាមួយហូឡង់ នៅវគ្គ 8 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះអូស្ត្រាលី 2-1
ក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយកាពីតែនក្រុម Lionel Messi បានកក់កន្លែងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ហើយ កាលពីរំលងអាធ្រាតយប់មិញនេះ ក្រោយពេលដែលពួកគេបានទទួលជ័យជម្នះ 2-1 ទៅលើក្រុមជម្រើសជាតិអូស្ត្រាលី។
គ្រាប់បាល់ដំបូងរបស់អាហ្សង់ទីន គឺជាការស៊ុតបញ្ចូលទីដ៏ល្អពី Lionel Messi នៅនាទីទី 35 និងបន្ទាប់មកទៀតជាគ្រាប់បាល់របស់ Julian Alvarez នៅនាទីទី 57 មុនពេលអូស្ត្រាលីវាយបកបាន 1 គ្រាប់វិញ ដែលខ្សែប្រយុទ្ធ Craig Goodwin បានស៊ុតទៅបុកនឹង Enzo Fernandez។
យ៉ាងណាមិញអាហ្សង់ទីននឹងមានការប្រកួតនៅវគ្គ 8 ក្រុមចុងក្រោយនៅថ្ងៃទី 10 ខែធ្នូ ដែលត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិហូឡង់។ ដូចគ្នានេះដែរ ហូឡង់បានឡើងមកដល់វគ្គ 8 ក្រុមចុងក្រោយនេះ ក្រោយពីពេលដែលពួកគេបានយកឈ្នះទៅលើក្រុមជម្រើសជាតិរបស់សហរដ្ឋអាមេរិចក្នុងលទ្ធផល 3 ទល់នឹង 1។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha