បាល់ទាត់អន្តរជាតិ
Messi បញ្ជាក់ថា នឹងមិនលេងនៅ World Cup 2026 ឡើយ

តារាឆ្នើមរបស់ក្លឹប Inter Miami គឺកីឡាករ Lionel Messi បានបញ្ជាក់កាលពីពេលថ្មីៗនេះថា គាត់នឹងមិនលេងនៅ World Cup ដែលគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅឆ្នាំ 2026 ខាងមុខទេ (នេះជាអ្វីដែលគាត់បាននិយាយទៅកាន់សារព័ត៌មានចិន Titan Sports)។
យ៉ាងណាមិញ Lionel Messi ត្រូវបានគេទទួលស្គាល់ថា គាត់បានក្លាយជាកីឡាករដ៏ពេញលេញម្នាក់ទៅហើយ បន្ទាប់ពីគាត់បានឈ្នះពាន World Cup ជាមួយប្រទេសរបស់ខ្លួន នៅកាតាឆ្នាំ 2022។ ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់បានយកឈ្នះ បារាំងតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដី ក្នុងវគ្គផ្ដាច់ព្រ័ត។
ទោះជាយ៉ាងណាក៏ដោយ នៅអាយុ 35 ឆ្នាំ Messi បានសម្រេចចិត្ត នឹងដកខ្លួនចេញពីក្រុមជម្រើសជាតិនាពេលឆាប់ៗខាងមុខនេះ ដោយគាត់មិនលេងនៅក្រុមជម្រើសជាតិរបស់ខ្លួនរហូតដល់ព្រឹត្តិការណ៍ World Cup លើកក្រោយឡើយ ដែលនេះជាការបញ្ជាក់របស់គាត់នៅថ្ងៃនេះ។
នៅពេលសួរអំពីលទ្ធភាពនៃការបង្ហាញខ្លួននៅ World Cup ឆ្នាំ 2026 Messi បានឆ្លើយថា “ខ្ញុំគិតថា មិនអាចទេ។ នេះជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងមើលពីលទ្ធភាពផ្សេងៗទៀត ប៉ុន្តែជាគោលការណ៍ផ្ទាល់ខ្លួន ខ្ញុំនឹងមិនចូលរួមនៅ World Cup លើកក្រោយទេ”។
ប្រភព: Forbes
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi