បាល់ទាត់អន្តរជាតិ
គ្រូប្រេស៊ីលបញ្ជាក់ថា Neymar នឹងអាចចូលលេងវិញបានពេលប៉ះកូរ៉េខាងត្បូង
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Neymar Jr. នឹងអាចចូលលេងវិញបានក្នុងការប្រកួត World Cup វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេដែលត្រូវជួបជាមួយនឹងក្រុមកូរ៉េខាងត្បូងនៅម៉ោង 2:00 រំលងអាធ្រាតនេះ។
ជាការពិតណាស់ កីឡាករវ័យ 30 ឆ្នាំ Neymar Jr. បានខកខានការប្រកួត 2 លើកចុងក្រោយរបស់ប្រេស៊ីលក្នុងពូល G ពេលដែលប៉ះជាមួយស្វីស និងកាមេរូន បន្ទាប់ពីបានរងរបួសកជើងក្នុងការប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុមស៊ែប៊ី។
ដំបូងឡើយគ្រប់គ្នាមានការភ័យខ្លាចថា Neymar Jr. អាចនឹងអស់ឱកាសលេងសម្រាប់ការប្រកួតទាំងអស់ដែលនៅសល់របស់ប្រេស៊ីល បន្ទាប់ពីការស្កេនបង្ហាញថា គាត់មានរបួសសរសៃកជើង។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គ្រូពេទ្យរបស់ក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar បានប្រាប់ពីស្ថានភាពវិជ្ជមានដែលល្អប្រសើរអំពីខ្សែប្រយុទ្ធ Neymar Jr. និងខ្សែការពារឆ្វេង Alex Sandro។ លើសពីនេះទៅទៀត ថ្មីៗនេះគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ និងកាពីតែនក្រុម Thiago Silva ក៏ប្រាប់ថា ទាំង Neymar Jr. និង Alex Sandro សុទ្ធតែបានវិលចូលទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងអាចបង្ហាញខ្លួនបានពេលប៉ះកូរ៉េខាងត្បូង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad