បាល់ទាត់អន្តរជាតិ
N’Golo Kante យល់ព្រមផ្ទេរទៅចូលរួមជាមួយ Barcelona
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងជិតឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ N’Golo Kante របស់ក្លឹបតោខៀវ Chelsea ហើយ ជុំវិញការផ្លាស់ទៅកាន់ទឹកដី Camp Nou ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងរដូវកាល 2022-2023។
យ៉ាងណាមិញបច្ចុប្បន្នកុងត្រារបស់កីឡាករសញ្ជាតិបារាំងរូបនេះជាមួយក្លឹបតោខៀវ នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយនេះហើយ។ ដូចគ្នានេះដែរ គាត់មិនត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកុងត្រាថ្មីដើម្បីបន្តជីវិតនៅ Stamford Bridge ទៀតឡើយ។
ខ្សែបម្រើឆ្នើម N’Golo Kante បានបង្ហាញខ្លួនសរុប 262 ប្រកួតសម្រាប់ក្លឹបតោខៀវ Chelsea ចាប់តាំងពីផ្ទេរពី Leicester City នៅរដូវក្តៅឆ្នាំ 2016 ដោយរកបានគ្រាប់បាល់ 13 គ្រាប់ និង Assists បានចំនួន 15 ដង។ យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា Kante បានទាក់ទងគ្នាជាមួយ Barcelona អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ និងបានសម្រេចចិត្តផ្ទេរទៅទឹកដីអេស្ប៉ាញរួចហើយដែរ ដោយរងចាំតែពេលវេលាមកដល់តែប៉ុណ្ណោះ។
ប្រភព: Sportsmole