Connect with us

បាល់ទាត់អន្តរជាតិ

Amrabat លើក​ឡើង​ថា អ្វី​ដែល​ប្រទេស​របស់​គាត់​ទទួល​បាន គឺ​សាកសម​ហើយ

Published

on

ខ្សែ​បម្រើ​កណ្ដាល Sofyan Amrabat បាន​លើក​ឡើង​ថា ការ​តស៊ូ​របស់​ម៉ារ៉ុក​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ FIFA World Cup ប្រៀប​ដូចជា​ក្ដី​សុបិន​មួយ ហើយ​ភាព​ជោគជ័យ​ដែល​​ពួក​គេ​ទទួល គឺ​សាម​សម​បំផុត។

យ៉ាង​ណា​មិញ​កាល​ពី​ដើម​សប្តាហ៍​នេះ ម៉ារ៉ុក​បាន​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​វគ្គ 16 ក្រុម​ចុងក្រោយ​របស់​ពួក​គេ ដោយ​តទល់​ជាមួយ​នឹង​ក្រុម​ខ្លាំង​អេស្ប៉ាញ ហើយ​ពួក​គេ​បាន​ឈ្នះ​ដោយ​ការ​ស៊ុតបាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ឆ្លង​ផុត​វគ្គ 16 ក្រុម​ចុងក្រោយ​ហើយ ម៉ារ៉ុក​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក Euro 2016 ព័រទុយហ្គាល់ ដែល​ជា​ក្រុម​ពោរពេញ​ដោយ​ថាមពល និង​សំបូរ​ដោយ​ធនធាន​កីឡាករ​ល្អៗ​ជា​ច្រើន​ដែល​លេង​នៅ​តំបន់​អ៊ឺរ៉ុប។ ជា​លទ្ធផល កាល​ពី​ម្សិលមិញ​នេះ ម៉ារ៉ុក​បាន​លុត​ព័រទុយហ្គាល់ 1-0 ហើយ​បន្ត​ឡើង​ទៅ​កាន់​វគ្គ 4 ក្រុម​ចុងក្រោយ ដោយ​នេះ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​បំផុត​នៃ​ប្រទេស​របស់​ពួក​គេ។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត Sofyan Amrabat បាន​​ប្រាប់ BBC Radio 5 Live ថា៖ “ខ្ញុំ​មាន​មោទន​ភាព​ណាស់ វា​ដូច​ជា​សុបិន​មិន​គួរ​ឲ្យ​ជឿ​ដែល​យើង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ យើង​សម​នឹង​ទទួល​បែប​នេះ 1000% (មួយ​ពាន់​ភាគរយ)។ របៀប​ដែល​យើង​ប្រយុទ្ធ របៀប​ដែល​យើង​លេង ដោយ​បេះដូង​របស់​យើង ដើម្បី​ប្រទេស​របស់​យើង ដើម្បី​ប្រជាជន វា​ពិត​ជា​អស្ចារ្យ​ស្ទើរ​តែ​មិន​គួរ​ជឿ…”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២