Connect with us

បាល់ទាត់អន្តរជាតិ

ឃើញ Luke Shaw ជិត​ផុត​កុងត្រា Barcelona ដាក់​គោលដៅ​ផ្ទេរ​នៅ​ដើម​ឆ្នាំ​ក្រោយ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​តាមដាន​ពី​ស្ថានភាព​នៃ​កុងត្រា​របស់​ខ្សែការពារ Luke Shaw របស់​ក្លឹប​បិសាចក្រហម Manchester United ដោយ​ពួក​គេ​មាន​គោល​បំណង​ចង់​ផ្ទេរ​កីឡាករ​អង់គ្លេស​រូប​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​មិន​សូវ​ប្រជែង​តំណែងលេង​ជា​បាន​ទៀង​ទាត់​ឡើយ​នៅ Old Trafford ដើម​រដូវកាល​ដំបូង បន្ទាប់​ពី​ការ​បង្ហាញ​នូវ​ទម្រង់​លេង​មិន​សូវ​អំណោយ​ផល​ចំនួន 2 ដង ពេល​ប្រកួត​ជាមួយ Brighton និង Brentford។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក Luke Shaw បាន​បង្ហាញ​នូវ​ការ​លេង​ដ៏​ល្អ​ឡើង​វិញ ហើយ​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​បិសាចក្រហម​បន្ត​ទៀត។

ស្រប​ពេល​​ជា​មួយ​គ្នា​នេះ​ដែរ កុងត្រា​របស់​ខ្សែការពារ​ឆ្វេង Luke Shaw នៅ​មាន​កុងត្រា​ត្រឹម​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ជា​មួយ​ក្លឹប​បិសាចក្រហម Manchester United។ ដោយ​មើល​ឃើញ​បែប​នេះ​ហើយ Barcelona ចង់​ឆ្លៀត​ឱកាស​ទាក់ទង​នាំ​យក​គាត់​មក​ទឹកដី Camp Nou ដោយ​មិ​ន​ចាំ​បាច់​ចំណាយ​ប្រាក់​ផ្ទេរ។

បច្ចុប្បន្ន Luke Shaw កំពុង​ជាប់​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ World Cup ឆ្នាំ 2022 ហើយ​ក្រោយ​ពេល​ត្រឡប់​មក​វិញ ការ​ពិភាក្សា​បន្ត​កុងត្រា​ថ្មី រឺ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន នឹង​ត្រូវ​សម្រេច។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២