បាល់ទាត់អន្តរជាតិ
Real Madrid កំពុងស្វែងរកខ្សែការពារស្ដាំ ដើម្បីមកជំនួសតំណែងរបស់ Carvajal

យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានកំណត់គោលដៅរបស់ពួកគេទៅលើកីឡាករពីររូប ដើម្បីនាំមកជំនួសតំណែងរបស់ខ្សែការពារស្តាំ Dani Carvajal ដែលកំពុងឈានចូលដល់វ័យកាន់តែជ្រែទៅហើយ។
ខ្សែការពារស្តាំ Dani Carvajal បច្ចុប្បន្នមានអាយុ 30 ឆ្នាំ ហើយគាត់បានបង្ហាញខ្លួន 18 ប្រកួតសម្រាប់ក្លឹប Real Madrid ក្នុងរដូវកាលនេះ។ ទោះបីជាបច្ចុប្បន្នពួកគេមាន Alvaro Odriozola ដែលលេងនៅតំបន់ការពារស្ដាំក៏ដោយ ប៉ុន្តែកីឡាកររូបនេះមិនស្ថិតក្នុងគម្រោងរបស់លោក Carlo Ancelotti ឡើយ។ Alvaro Odriozola ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
ក្លឹប Real Madrid កំពុងស្វែងរកជម្រើសដែលអាចជំនួស Carvajal និងជាកីឡាករដែលមានសមត្ថភាពអាចស្នងតំណែងរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបាន។ ពួកគេកំពុងចាប់អារម្មណ៍លើ Sacha Boey ដែលជាខ្សែការពារសញ្ជាតិបារាំងរបស់ក្លឹប Galatasaray។ ជាមួយគ្នានេះដែរ ប្រសិនបើពួកគេមិនអាចចរចាផ្ទេរ Sacha Boey បានទេនោះ ក្លឹប Real Madrid នៅមានជម្រើសទី 2 ដោយនាំយក Vinicius Tobias ជាកីឡាករនៅឈុតយុវជនរបស់ខ្លួន ដែលកំពុងខ្ចីជើងនៅក្លឹបអ៊ុយក្រែន Shakhtar Donetsk។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023