Connect with us

បាល់ទាត់អន្តរជាតិ

ទោះ​ចាញ់ Real Madrid ពិត​មែន ប៉ុន្តែ Pep Guardiola ប្រាប់​ថា ក្រុម​របស់​ខ្លួន​លេង​បាន​ល្អ​ហើយ!!!

Published

on

គ្រូបង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការណ៍​របស់ UEFA ថា ក្រុម​របស់​គាត់​ពិត​ជា​លេង​បាន​យ៉ាង​ល្អ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុម​ចុងក្រោយ​ជើង​ទី 2 ទល់​នឹង Real Madrid។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​ម៉ោង 2 រំលង​អាធ្រាត​យប់​មិញ​នេះ​ក្លឹប​មេឃខៀវ Manchester City ដែល​ជា​​ក្រុម​ម្ចាស់​ផ្ទះ បាន​រង​បរាជ័យ ដោយ​ភ្លាត់​ចាញ់​ក្រោម​ស្នាដៃ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខណ្ឌ UEFA Champions League ជាមួយ​នឹង​ការ​ទាត់​ប៉េណាល់ទី​ចុង​ម៉ោង បញ្ចប់​ដោយ​លទ្ធផល 4 ទល់​នឹង 3។

ក្រោយ​បរាជ័យ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន Pep Guardiola បាន​និយាយ​ថា៖ “ខ្ញុំ​​ចង់​​ឈ្នះ ប៉ុន្តែ​សូម​អបអរសាទរ​ចំពោះ Real Madrid។ ពួក​គេ​បាន​ការពារ​យ៉ាង​ស៊ី​ជម្រៅ ជាមួយ​នឹង​ការ​សាមគ្គី​គ្នា​ដ៏​អស្ចារ្យ ហើយ​ពួក​យើង​បាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​អស់​ហើយ។ យើង​លេង​យ៉ាង​ល្អ​នៅ​គ្រប់​តំបន់ តែ​ជា​អកុសល យើង​មិន​អាច​ឈ្នះ​បាន។ បាល់ទាត់ គឺ​និយាយ​អំពី​ការ​ស៊ុតបាល់​បញ្ចូល​ទី ហើយ​ពី​ការ​ស៊ុតបាល់​ប៉េណាល់ទី ពួក​គេ​ធ្វើ​បាន​ល្អ​ជាង​យើង​បន្តិច”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២