បាល់ទាត់អន្តរជាតិ
Ruben Dias នឹងត្រូវអវត្តមានពីលើទីលានប្រកួតរយៈពេល 1 ខែ

ខ្សែការពារឆ្នើម Ruben Dias របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងត្រូវអវត្តមានរហូតដល់រយៈពេល 1 ខែ ដោយសារបានរងរបួសភ្លៅដែលបានកើតឡើងក្នុងអំឡុងពេលនៃការប្រកួត FIFA World Cup នៅប្រទេសកាតា។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានបំពេញបេសកម្មជាមួយប្រទេសព័រទុយហ្គាល់របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃការប្រកួត World Cup ឆ្នាំ 2022 នេះ ក្នុងជ័យជម្នះចុងក្រោយនៅវគ្គ 16 ក្រុមទៅលើប្រទេសស្វីស ប៉ុន្តែបានចាញ់ក្នុងវគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ម៉ារ៉ុក ក្នុងលទ្ធផល 1-0។
យោងតាមកាសែត Daily Mail បានរាយការណ៍ថា ខ្សែការពារ Ruben Dias នឹងខកខានយ៉ាងហោចណាស់ 5 ប្រកួតបន្ទាប់សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលមានន័យថា គាត់នឹងខកខានការប្រកួតទល់នឹង Chelsea នៅក្នុងលីគ និងខកខានប្រកួត FA Cup ហើយក៏ប្រឈមមុខនឹងការខកខានប្រកួត Manchester Derby ទល់នឹងគូប្រជែង Manchester United នៅថ្ងៃទី 14 ខែមករាថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega