បាល់ទាត់អន្តរជាតិ
Ruben Dias ត្រូវបានបោះឆ្នោតជ្រើសរើសជាខ្សែការពារល្អបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន
កីឡាករនៅ Bundesliga បានបោះឆ្នោតជ្រើសរើសយក Ruben Dias ជាខ្សែការពារល្អបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ការជ្រើសរើសនេះត្រូវបានបង្ហាញចេញពីមតិរបស់កីឡាករនៅ Bundesliga ប្រហែល 252 នាក់ និងត្រូវបានធ្វើឡើងតាមរយៈទស្សនាវដ្ដីកីឡាអាឡឺម៉ង់ Kicker។
កីឡាករចំនួន 252 នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិក្នុងឆ្នាំនេះ ត្រូវបានសួរសំណួរលើប្រធានបទជាច្រើន រួមទាំងការសួរថា តើខ្សែការពារល្អបំផុតនៅក្នុងបាល់ទាត់នាពេលបច្ចុប្បន្នគឺជានរណា។ ដោយឡែក ចម្លើយនៃសំណួរពាក់ព័ន្ធនឹងខ្សែការពារល្អបំផុតនេះ ត្រូវបានមនុស្សជាច្រើនជ្រើសយក Ruben Dias។
Ruben Dias ដែលជាខ្សែការពារព័រទុយហ្គាល់ បានឈ្នះ Premier League, UEFA Champions League និង FA Cup ជាមួយ Manchester City បានទទួលសម្លេងឆ្នោតច្រើនជាងគេ។ គាត់ទទួលបាន 24.2% នៃសន្លឹកឆ្នោត ដោយ 31.2% គឺជាអ្នកដែលជ្រើសរើសផ្សេងទៀត រឺមិនបានបោះឆ្នោត។
ទន្ទឹមនឹងនេះដែរ David Alaba របស់ Real Madrid ឈរនៅលេខរៀងទី 2 ជាមួយនឹង 9.9% ខណៈដែលមិត្តរួមក្រុមគាត់ Antonio Rudiger របស់អាឡឺម៉ង់ឈរលេខ 3 ជាមួយ 7.9% ហើយ Virgil van Dijk របស់ Liverpool ជាប់លេខ 4 មាន 6%។ ខ្សែការពារ Man City ពីរនាក់ផ្សេងទៀតដែលមាន John Stones (5.2%) និង Kyle Walker (4%) ក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង 10 ផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ