បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Bayern Munich ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារឆ្វេង Daley Blind

ក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហូឡង់ Daley Blind ក្នុងកិច្ចសន្យារយៈពេលខ្លីមួយ ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2022-2023។ កីឡាករវ័យ 32 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការចាកចេញពីក្លឹប AFC Ajax។
Daley Blind គឺជាខ្សែការពារឆ្វេងដែលចំណាយពេលវេលាភាគច្រើននៃអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លឹប AFC Ajax ដែលជាក្លឹបពីកុមារភាពរបស់គាត់ ដោយបានបង្ហាញខ្លួនសរុបរហូតដល់ 333 ប្រកួត និងស៊ុតបញ្ចូលទីបាន 13 គ្រាប់។
ដូចគ្នានេះដែរ Daley Blind ធ្លាប់បានចំណាយពេល 4 ឆ្នាំនៅ Manchester United ចន្លោះឆ្នាំ 2014 និង 2018 មុនពេលផ្ទេរត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ ហើយគាត់បានបង្ហាញខ្លួន 19 ប្រកួតសម្រាប់ Ajax នៅដើមរដូវកាលថ្មី 2022-23 នេះ។
ប្រភព: Sportsmole