បាល់ទាត់អន្តរជាតិ
គ្រូ Arsenal បញ្ជាក់ថា ក្រុមរបស់លោកនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀត នៅដើមឆ្នាំនេះ

លោក Mikel Arteta ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបកាំភ្លើងធំ Arsenal បានបង្ហើបឲ្យដឹងថា ក្រុមរបស់លោកកំពុងត្រូវការការពង្រឹងនៅតំបន់ប្រយុទ្ធបន្ថែមទៀត និងព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ។
យ៉ាងណាមិញក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងដំណើរនៃការប្រកួតរបស់ខ្លួនដោយមិនមានវត្តមានរបស់ Gabriel Jesus សម្រាប់រយៈពេលប៉ុន្មានខែកន្លងមក ដោយសារការវះកាត់ព្យាបាល់ជង្គង់ ហើយពួកគេត្រូវបង្ខំចិត្តប្រើប្រាស់ Eddie Nketiah នៅតំបន់ប្រយុទ្ធកណ្ដាលជំនួសវិញ។
ប៉ុន្មានខែចុងក្រោយនេះ មានខ្សែប្រយុទ្ធជាច្រើនរូបត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Emirates Stadium ប៉ុន្តែគ្រប់យ៉ាងគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះលោក Mikel Arteta បានប្រាប់ជាសាធារណៈថា ថ្វីត្បិតតែ Eddie Nketiah អាចរ៉ាប់រងនៅតំបន់ប្រយុទ្ធបាន ប៉ុន្តែលោកត្រូវការខ្សែប្រយុទ្ធចំណូលថ្មីដែលមានគុណភាពម្នាក់ទៀតនៅខែមករានេះ ដើម្បីជួយក្រុមនៅតំបន់ប្រយុទ្ធ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023