Connect with us

បាល់ទាត់អន្តរជាតិ

លេចលឺ​ដំណឹង​ថា Arsenal កំពុង​ចរចា​ខ្ចី​ជើង Eden Hazard?

Published

on

អតីត​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Eden Hazard អាច​នឹង​ត្រឡប់​មក​កាន់​ជីវិត​នៅ Premier League វិញ ខណៈ​ដែល Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​រូប​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ពី Real Madrid នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ (យោង​តាម Todofichajes)។

ប្រសិន​បើ Eden Hazard ផ្ទេរ​ទៅ​កាន់​ទឹកដី Premier League វិញ​នៅ​ខែ​មករា​នេះ មាន​ន័យ​ថា គាត់​ខ្ចី​ជើង​ពាក់​កណ្ដាល​រដូវកាល​ជាមួយ Arsenal។ ដូចគ្នា​នេះ​ដែរ បើ​ទម្រង់​លេង​របស់ Eden Hazard ល្អ​ប្រសើរ​ឡើង​វិញ ប្រហែល​ជា​ក្លឹប​កាំភ្លើង​ធំ​នឹង​អាច​សម្រេច​ចិត្ត​ទិញ​ផ្ដាច់កុងត្រា​របស់​គាត់​ពី Real Madrid តែ​ម្ដង។

គួរ​រំលឹក​ផង​ដែរ​ថា Eden Hazard ធ្លាប់​ឈាន​ដល់​ចំណុច​កំពូល​នៃ​ទម្រង់​លេង​របស់​ខ្លួន​ពេល​ដែល​គាត់​នៅ​ជា​កីឡាករ​របស់​ក្លឹប​តោខៀវ Chelsea។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ ធ្លាប់​ត្រូវ​បាន​គេ​លើក​ឡើង​ថា នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​របស់​តារា​ឆ្នើម Lionel Messi ថែម​ទៀត​ផង។ ក្នុង​រយៈ​ពេល 7 រដូវកាល​នៅ​ក្លឹប​តោខៀវ Chelsea ខ្សែ​ប្រយុទ្ធ Eden Hazard ស៊ុត​បញ្ចូល​ទី​បាន​សរុប 110 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 352 ប្រកួត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២