បាល់ទាត់អន្តរជាតិ
បិសាចក្រហម មិនមានគម្រោងក្នុងការលក់ Scott McTominay នៅក្នុងខែមករានេះឡើយ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា មិនបានរៀបគម្រោងក្នុងការអនុញ្ញាតឲ្យ Scott McTominay ចាកចេញពី Old Trafford ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករខែមករានេះដូចពាក្យចចាមអារ៉ាមមួយចំនួននោះឡើយ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលមិនសូវសំខាន់សម្រាប់ក្លឹបបិសាចក្រហម ក្នុងអំឡុងយុទ្ធនាការរដូវកាលថ្មី 2022-2023 ដោយគាត់បានបង្ហាញខ្លួនចំនួន 12 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែគាត់បានក្លាយជាជម្រើសដំបូងត្រឹមតែ 6 ដងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់យ៉ាងច្បាស់ថា McTominay មិនមែនជាកីឡាករសម្រាប់លក់ក្នុងខែនេះទេ ហើយក្លឹបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស 20 សម័យមួយនេះក៏នឹងមិនផ្តល់សំណើរខ្ចីជើងខ្សែបម្រើ Scott McTominay ទៅឲ្យក្លឹបណាមួយឡើយ (របាយការណ៍ពីគេហទំព័រ 90min.com)។
ប្រភព: Sportsmole