Connect with us

បាល់ទាត់អន្តរជាតិ

Evra ប្រៀប​ធៀប McTominay ទៅ​នឹង​អតីត​វីរបុរស​បាល់ទាត់ Frank Lampard

Published

on

អតីត​កីឡាករ Patrice Evra បាន​ពោលសរសើរ Scott McTominay របស់​ក្លឹប​បិសាចក្រហម ជា​មួយ​នឹង​ការ​ប្រៀបធៀប​គេ ទៅ​អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​តោខៀវ​គឺ​លោក Frank Lampard បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ស្កុតឡេន​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ និង​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់​ក្នុង​ជ័យ​ជំនះ​របស់ Manchester United កាល​ពី​ម្សិលមិញ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់​ឲ្យ​បិសាច​ក្រហម​យក​ឈ្នះ 2-1 ទៅ​លើ​ក្រុម​របស់​លោក Mauricio Pochettino។ ពេល​នេះ McTominay បាន​កើន​ឡើង​គ្រាប់​បាល់​ដល់ 5 គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ផ្សេងៗ​ទៀត​របស់​ក្លឹប។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ Patrice Evra ដែល​ធ្លាប់​ជា​អតីត​កីឡាករ​របស់​បិសាចក្រហម បាន​លើក​ឡើ​ង​ថា ទម្រង់​លេង​ដ៏​ល្អ​របស់ McTominay ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​ទៅ​ដល់​ខ្សែបម្រើ Frank Lampard។ គាត់​បាន​ប្រាប់​ទៅ​កាន់ Amazon Prime ថា៖ “McTominay តែងតែ​មាន​វត្តមាន នៅ​ពេល​ដែល​វា​ជា​ការ​ស៊ុត​បញ្ចូលទី​ក្នុង​ប្រកួត​សំខាន់ៗ។ គាត់​រំលឹក​ខ្ញុំ ឲ្យ​នឹក​ឃើញ​អំពី Frank Lampard។ គាត់​កំពុង​ធ្វើ​​បែបនោះ​សម្រាប់ Man United និង​ក្រុម​ជម្រើស​ជាតិ​ស្កុត​ឡេន។ គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២