Connect with us

បាល់ទាត់អន្តរជាតិ

នៅ Man United មិន​សូវ​បាន​លេង ពេល​នេះ ​Bayern Munich កំពុង​ចាប់​អារម្មណ៍​ចង់​បាន Scott McTominay

Published

on

ក្លឹប​យក្ស Bayern Munich ត្រូវ​បាន​គេរាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ Scott McTominay របស់​ក្លឹប​បិសាចក្រហម Manchester United។ គេ​បាន​ដឹង​ថា ក្លឹប​យក្ស​អាឡឺម៉ង់​មួយ​នេះ​នឹង​ផ្ដល់​ជូន​កីឡាករ Ryan Gravenberch ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដោះដូរ​យក McTominay។

យ៉ាង​ណា​មិញ បច្ចុប្បន្ន​ខ្សែបម្រើ​​សញ្ជាតិ​ស្កុតឡេន​រូបនេះ​មិន​មែន​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ជា​ជម្រើស 11 នាក់​ដំបូង​នៅ Old Trafford ឡើយ ដោយ​នៅ​រដូវកាល​ថ្មី​នេះ​គាត់​លេង​សរុប​បាន​ត្រឹម​តែ 7 នាទី​ប៉ុណ្ណោះ នៃ​ការ​ប្រកួត​នៅ​ក្នុង​ក្របខណ្ឌ Premier League ទាំង 3 លើក​ដំបូង​របស់​ក្លឹប។

ចាប់​តាំង​ពី​ចាកចេញ​ពី​ឈុត​យុវជន​របស់​បិសាចក្រហម ក្នុង​ខែ​ធ្នូ ឆ្នាំ 2016 McTominay បាន​បង្ហាញ​ខ្លួន​សរុប 211 ប្រកួត​មក​ហើយ​សម្រាប់ Manchester United ដោយ​ស៊ុត​បញ្ចូលទី​បាន 19 គ្រាប់។ យោងតាម BILD បាន​ឲ្យ​ដឹង​ថា Bayern Munich កំពុង​ពិចារណា​លើ​ផ្ទេរ​មួយ​ដើម្បី​នាំ​យក McTominay ទៅ​ទឹកដី​អាឡឺម៉ង់ នៅ​រដូវ​ក្តៅនេះ ខណៈ​ដែល​ពួកគេ​បាន​សម្លឹង​មើល​ឃើញ​ពី​បញ្ហា​ជាក់លាក់​មួយ នៅ​តំបន់​បម្រើ​កណ្ដាល​របស់​ខ្លួន​ដែល​កំពុង​ខ្វះខាត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២