បាល់ទាត់អន្តរជាតិ
Dani Alves អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំ
កីឡាករ Dani Alves ដែលជាអតីតខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំ ប្រសិនបើគាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទលើស្ត្រីម្នាក់ នៅក្នុងក្លឹបរាត្រីមួយពិតមែន។
យោងតាមទីភ្នាក់ងារព័ត៌មាន EFE បានឲ្យដឹងថា រដ្ឋអាជ្ញាកំពុងជម្រុញឲ្យមានការកាត់ទោសរយៈពេលវែងសម្រាប់ Dani Alves ដែលអាចឈានដល់ 10 ឆ្នាំ និងសងជម្ងឺចិត្តជាទឹកប្រាក់ 130,000 ផោន។ គេបានដឹងថា សំណុំរឿងរបស់ខ្សែការពាររូបនេះ បានឈានដល់ដំណាក់កាលកាត់ក្តីនៅប្រទេសអេស្ប៉ាញ ដែលជាដំណាក់កាលចុងក្រោយផងដែរ។
គួររំលឹកផងដែរថា Dani Alves ត្រូវបានចាប់ខ្លួននៅថ្ងៃទី 20 ខែមករា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារមួយនៅក្រៅទីក្រុង Barcelona។ បុរសវ័យ 40 ឆ្នាំរូបនេះបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយបានព្យាយាមអះអាងថា ការរួមភេទរវាងគាត់ និងនារីម្នាក់នោះ គឺជាការយល់ព្រមទាំងសងខាងតែប៉ុណ្ណោះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como