បាល់ទាត់អន្តរជាតិ
ក្លឹប Pumas ប្រកាសបញ្ចប់កុងត្រារបស់ Dani Alves មុនកំណត់ ក្រោយពេលមានរឿងអាស្រូវផ្លូវភេទ
ក្លឹប Universidad Nacional របស់ប្រទេសម៉ិកស៊ិកូ ដែលត្រូវបានគេស្គាល់ជាទូទៅថា ក្លឹប Pumas នោះ ម្សិលមិញនេះបានប្រកាសថា ពួកគេបញ្ចប់កុងត្រារបស់ខ្សែការពារ Dani Alves ហើយ បន្ទាប់ពីកីឡាកររូបនេះត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រកន្លងទៅ ជុំវិញករណីនៃការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ ត្រូវបាននារីម្នាក់ចោទប្រកាន់ថា គាត់បានរំលោភនាងនៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុង Barcelona កាលពីថ្ងៃទី 30 ខែធ្នូ ចុងឆ្នាំមុន។ កីឡាករប្រេស៊ីល Dani Alves ក៏បានបដិសេធទាំងស្រុងផងដែរនៅលើការចោទប្រកាន់ទាំងអស់នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានចាប់ខ្លួន ហើយកំពុងត្រូវបានឃុំឃាំងក្នុងពន្ធនាគារបណ្ដោះអាសន្នផងដែរ។
ដោយឡែកប្រធានក្លឹប Pumas លោក Leopoldo Silva ក៏បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដោយពន្យល់ថា លោកបានធ្វើការសម្រេចចិត្តក្នុងការបញ្ចប់កុងត្រារបស់ Dani Alves ដោយផ្អែកតាមលក្ខខណ្ឌកំណត់នៅក្នុងក្លឹប។ លោក Leopoldo Silva ថែមទាំងបានសង្កត់ធ្ងន់ថា ក្លឹបរបស់លោកប្រឆាំងដាច់ខាតចំពោះទង្វើដែលសង្គមស្អប់ខ្ពើមទាំងនេះ ហើយមិនមែនតែ Dani Alves ប៉ុណ្ណោះទេ រាល់សមាជិកទាំងអស់នៅក្នុងក្រុម សុទ្ធតែត្រូវទទួលការពិន័យបែបនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ