បាល់ទាត់អន្តរជាតិ
Manchester United នឹងព្យាយាមចុះហត្ថលេខាលើ Richarlison ប្រសិនបើពួកគេមិនអាចទទួលបាន Darwin Nunez

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Richarlison របស់ក្លឹបស្ករគ្រាប់ Everton ជាជម្រើសបន្ទាប់ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Benfica គឺកីឡាករ Darwin Nunez បានទេ។
Manchester United គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបធំៗជាច្រើន នៅអឺរ៉ុបដែលកំពុងព្យាយាមទិញខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez នៅរដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះ កំពុងឡើងជើងខ្លាំងផងដែរ។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ក៏បង្ហាញទម្រង់លេងបានល្អគួរឲ្យចាប់អារម្មណ៍ផងដែរ ដោយរូបគេបានស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង ក្នុងការបង្ហាញខ្លួន 23 ប្រកួតនៅរដូវកាលនេះ។
Richarlison គឺជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Watford ដែលត្រូវបាន Everton នាំយកមក កាលពីឆ្នាំ 2018។ ខ្សែប្រយុទ្ធរូបនេះ នៅមានកុងត្រាជាមួយ Everton រហូតដល់ឆ្នាំ 2024 ខណៈដែលតម្លៃផ្ទេរចេញអាចនឹងមានតម្លៃប្រហែលជាង 50 លានអ៊ឺរ៉ូ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi