Connect with us

បាល់ទាត់អន្តរជាតិ

Man United បើក​ការ​ពិភាក្សា​ផ្ទេរ ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប Bayer Leverkusen

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ពិភាក្សា​ជាមួយ​នឹង​ខ្សែការពារ​ស្លាប​របស់​ក្លឹប Bayer Leverkusen គឺ​កីឡាករ Jeremie Frimpong ដែល​ការ​ពិភាក្សា​នោះ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​មួយ​ដែល​អាច​កើត​ឡើង​នា​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ហូឡង់ Jeremie Frimpong គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប Bayer Leverkusen ដែល​ទើប​នឹង​បាន​ឈ្នះពាន Bundesliga កាល​ពី​ពេល​ថ្មីៗ​នេះ។ គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ដំបូង 24 ប្រកួត ក្នុង​ចំណោម 28 ប្រកួត​នៅ Bundesliga រដូវ​កាល​នេះ ដោយ​រួម​ចំណែក​ស៊ុតបញ្ចូលទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​បាន​ចំនួន 8 ដង។

ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ Jeremie Frimpong បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​យក្ស 3 របស់​អង់គ្លេស​គឺ Man United និង Manchester City រួម​ទាំង Liverpool ផង​ដែរ។ យោងតាម​អ្នក​កាសែត Christian Falk បានអះអាង​ថា ពេល​នេះ Man United បាន​ធ្វើ​ការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អ្នក​តំណាង​របស់ Frimpong ហើយ ជុំវិញ​ការ​ផ្ទេរ​ដែល​អាច​សម្រេច​បាន​នា​រដូវក្តៅ​ខាង​មុខ។

គេ​បាន​ដឹង​ថា បើ​ទោះ​បី​ជា Frimpong ស្ថិត​ក្រោម​កុងត្រា​ជាមួយ​ក្លឹ​ប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028 ក៏​ដោយ ប៉ុន្តែ​គាត់​អាច​នឹង​ត្រូវ​លក់​ចេញ​ជាមួយ​នឹង​តម្លៃ​ប្រហែល 40 លានអឺរ៉ូ (34 លានផោន) ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២