បាល់ទាត់អន្តរជាតិ
Kylian Mbappe នឹងស្នើសុំចាកចេញពី PSG ប្រសិនបើក្រុមធ្លាក់ចេញពី UCL

តារាឆ្នើម Kylian Mbappe ត្រូវបានគេរាយការណ៍ថា អាចនឹងស្នើសុំផ្ទេរចាកចេញពីក្លឹបរបស់ខ្លួន Paris Saint-Germain ប្រសិនបើពួកគេចាញ់ Bayern Munich ហើយត្រូវធ្លាក់ចេញក្នុងការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយ។
យ៉ាងណាមិញក្លឹបម្ចាស់ជើងឯក Ligue 1 នឹងត្រូវធ្វើដំណើរដ៏លំបាកនៅក្នុងការប្រកួត UEFA Champions League ដោយត្រូវប៉ះក្រុមម្ចាស់ជើងឯក 6 សម័យកាល Bayern Munich។ ដូចគ្នានេះដែរ PSG នឹងត្រូវតទល់ជាមួយ Bayern Munich ដោយគ្មានវត្តមាន Kylian Mbappe សម្រាប់ជើងការប្រកួតជើងទីមួយនៅក្នុងដីរបស់ខ្លួន Parc des Princes ថ្ងៃអង្គារសប្តាហ៍ក្រោយ។
បច្ចុប្បន្ន Kylian Mbappe មានបញ្ហារបួសភ្លៅ ប៉ុន្តែកីឡាករវ័យ 23 ឆ្នាំអាចជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួតជើងទីពីរនៅទឹកដី Allianz Arena វិញ នៅថ្ងៃទី 8 ខែមីនា។ យោងតាមកាសែត Marca បានអះអាងថា ខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងស្នើសុំចាកចេញពី PSG ប្រសិនបើពួកគេបរាជ័យក្នុងការផ្តួលគូប្រជែង Bayern Munich មិនអាចឡើងទៅកាន់វគ្គបន្ទាប់នៃក្របខណ្ឌ UEFA Champions League រដូវកាលនេះបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!