បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona ថា ខ្លួនមិនច្រណែននឹង Real Madrid ដែលបានចុះហត្ថលេខាលើ Kylian Mbappe ឡើយ!!!
ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា គាត់មិនច្រណែន ចំពោះ Real Madrid ដែលធ្វើការផ្ទេរកីឡាករដ៏មានសក្តានុពល Kylian Mbappe នៅរដូវក្តៅនេះឡើយ។ យ៉ាងណាមិញយើងបានដឹងហើយថា ពេលនេះគ្មានការលាក់បាំងឡើយដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនឹងក្លាយជាកីឡាកររបស់ Real Madrid នៅរដូវកាលក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ការពិតដែលមិនអាចប្រកែកបានគឺ Kylian Mbappe ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតមួយរូប ដោយក្លឹបកំពូលស្ទើរតែទាំងអស់នៅក្នុងពិភពបាល់ទាត់សុទ្ធតែចង់បានគេ សូម្បីតែ Barcelona ដែលជាក្លឹបកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុក៏ចង់បានកីឡាករវ័យ 25 ឆ្នាំរូបនេះដូចគ្នា។
ទោះជាយ៉ាងណា បេះដូងរបស់ Kylian Mbappe បានស្ថិតនៅជាមួយ Real Madrid រួចទៅហើយ។ ពាក់ព័ន្ធនឹងវត្តមានរបស់ Kylian Mbappe ជាមួយ Real Madrid លោក Joan Laporta ដែលជាប្រធានក្លឹប Barcelona បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Mundo Deportivo ថា ខ្លួនមិនមានការប្រណែនអ្វីជាមួយនឹងក្លឹបជាគូប្រជែងរបស់ខ្លួនដែលបានចុះហត្ថលេខាលើ Mbappe នោះទេ។ ប្រធានក្លឹបរូបនេះបានបន្ថែមទៀតថា ការមកដល់របស់កីឡាករឆ្នើមរូបនេះ ក៏ត្រូវបង្ខំចិត្តឲ្យ Real Madrid ត្រូវលក់កីឡាករដ៏សំខាន់ម្នាក់របស់គេដែរ។
ប្រភព: Sportsmole