បាល់ទាត់អន្តរជាតិ
Mbappe ប្រាប់ពីគ្រាប់បាល់នៃការចងចាំបំផុត ដែលជាការ Assist ដ៏ល្អពី Messi

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបយក្សបារាំង PSG បានបង្ហាញនូវការចងចាំរបស់គាត់អំពីគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី និងជាការបញ្ជូនបាល់ពីអតីតមិត្តរួមក្រុម Lionel Messi ក្នុងការប្រកួតមួយជាមួយនឹងក្លឹប Marseille ក្នុងរដូវកាល 2022/2023 កន្លងទៅ។
Telefoot បានដកស្រង់សម្តីរបស់ខ្សែប្រយុទ្ធ Kylian Mbappe ថា៖ “មានការស៊ុតបញ្ចូលទី 1 រឺ 2 គ្រាប់ដែលល្អ។ វាគឺជាការបញ្ជូនបាល់ពី Messi រឺអាចហៅថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ យើងឈ្នះ 3-0 លើ Marseille ដែលនោះជាការចងចាំដ៏អស្ចារ្យ”។
គួររំលឹកផងដែរថា កីឡាករឆ្នើម Lionel Messi បានលេងឲ្យក្លឹប PSG ពីឆ្នាំ 2021 ដល់ 2023 ដោយឈ្នះពាន Ligue 1 ចំនួន 2 ជាមួយក្រុម និងបានឈ្នះពាន French Super Cup ផងដែរ។ រដូវកាលនេះ PSG នៅតែមានទម្រង់លេងដ៏ល្អ និងមានភាគរយខ្ពស់ក្នុងការឈ្នះពានលីគជាថ្មីម្ដងទៀត។
ប្រភព: Telecomasia