បាល់ទាត់អន្តរជាតិ
Xavi ប្រាប់ក្បាច់ដែលខ្លួនបានប្រើប្រាស់ ដើម្បីបិទ Kylian Mbappe

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Xavi Hernandez បានឆ្លើយតបនឹងសំណួរអំពីរបៀបដែលគាត់អាចគ្រប់គ្រងការប្រកួត និងបិទខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹប PSG នៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយជើងទី 1 នៃក្របខ័ណ្ឌ UEFA Champions League កាលពីប៉ុន្មានថ្ងៃមុន។
យោងតាម Barca Universal បានដកស្រង់សម្ដីរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះថា៖ “យើងបិទ PSG មិនមែនត្រឹមតែ Mbappe ទេ។ សម្រាប់ Araujo និង Kounde ផ្តោតខ្លាំងលើចលនារបស់គាត់ (Mbappe) ពីព្រោះគេជាកីឡាករពិសេសជាងគេនៅក្នុងចំណោមនោះ ហើយកីឡាករទាំងអស់ក៏ព្យាយាមបង្កើតឱកាសឲ្យគាត់ដែរ”។
សូមរំលឹកថា ការប្រកួតធ្វើឡើងនៅ Paris Parc des Princes បានបញ្ចប់ដោយជ័យជំនះសម្រាប់ Barcelona ជាមួយនឹងលទ្ធផល 3-2។ ខ្សែប្រយុទ្ធស្លាប Rafinha បានក្លាយជាកីឡាករល្អប្រចាំការប្រកួត (MVP) ខណៈដែល Mbappe មានស្ថិតិនៃការវាយតម្លៃទាបបំផុត ដោយមានឱកាសស៊ុតមិនចំគោលដៅបានតែប៉ុន្មានជើងប៉ុណ្ណោះ។
ប្រភព: Telecomasia