Connect with us

បាល់ទាត់អន្តរជាតិ

ហេតុផល 5 យ៉ាង ដែល​ហង្សក្រហម Liverpool នឹង​ឈ្នះ Real Madrid នៅ​ក្នុង​ការ​ប្រកួត​រំលង​អាធ្រាត​នេះ!!!

Published

on

ក្លឹប​ហង្សក្រហម Liverpool នឹង​ធ្វើ​ការ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ក្នុង​ទឹកដី Anfield របស់​ខ្លួន សម្រាប់​ការ​ប្រកួត​ជើង​ទី 1 នៃ​ពានរង្វាន់ UEFA Champions League វគ្គ 16 ក្រុម​របស់​ពួក​គេ​នៅ​ម៉ោង 3:00 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។

Liverpool បាន​បញ្ចប់​​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​ពូល A ដែល​ចាញ់​ពិន្ទុ Napoli ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បាន​ចាប់​ឆ្នោត​ប៉ះ​នឹង​ក្រុម​លេខ 1 ក្នុង​ពូល​ផ្សេង​គឺ Real Madrid។ ក្រុម​ទាំង 2 ទើប​នឹង​បាន​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​រដូវកាល​មុន ហើយ Liverpool បាន​បរាជ័យ​ក្រោម​ស្នាដៃ Real Madrid ខណៈ​ដែល Vinicius Junior បាន​ស៊ុត​បាល់​បញ្ចូលទី​តែ 1 គ្រាប់​គត់ ដែល​ជា​គ្រាប់​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ មាន​​ហេតុផល 5 យ៉ាង​​ដែល Liverpool នឹង​អាច​​យក​ឈ្នះ Real Madrid បាន។

5. ការ​ប្រកួត​ក្នុង​ដី Anfield

គ្រប់​គ្នា​តែងតែ​ទទួល​ស្គាល់​ថា Anfield គឺ​ជា​មជ្ជុរាជ​របស់​ក្រុម​ដែល​លេង​នៅ​ទីនោះ ព្រោះ Liverpool ជា​ក្រុម​ខ្លាំង​បំផុត​មួយ​ដែល​តែងតែ​មាន​កម្លាំង​ចិត្ត​ពេល​លេង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ កាល​ពី​ឆ្នាំ 2019 ពួក​គេ​ធ្លាប់​បាន​វាយ​បក​យក​ឈ្នះ និង​ទម្លាក់ Barcelona ចេញ​ពី UEFA Champions League ក្នុង​លទ្ធផល 4-0 នៅ​ក្នុង​ដី Anfield។

4. ទម្រង់​​លេង​ល្អ​ប្រសើរ​របស់ Liverpool

បន្ទាប់​ពី​ជួប​ការ​លំបាក មួយ​រយៈ​មក Liverpool ហាក់​ដូចជា​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។ ពួក​គេ​បាន​ទទួល​​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត Premier League 2 លើក​ចុង​ក្រោយ ទល់​​នឹង Everton និង Newcastle United។

3. បញ្ហា​នៅ​តំបន់​បម្រើ​របស់ Real Madrid

គន្លឹះ​សំខាន់​នៃ​ទម្រង់​លេង​របស់​ក្រុម​មក​ពី​អេស្ប៉ាញ​ភាគ​ច្រើន​ផ្ដោត​លើ​តំបន់​បម្រើ។ យ៉ាង​ណា​មិញ ប្រកួត​ជាមួយ​នឹង Liverpool លើក​នេះ Real Madrid នឹង​មិន​មាន​វត្តមាន​ខ្សែបម្រើ​ឆ្នើម 2 រូប គឺ​កីឡាករ Aurelien Tchouameni និង Toni Kroos ដែល​ពួក​គេ​មាន​ជម្ងឺ​រលាក​ក្រពះ។

2. Real Madrid មាន​ស្ថិតិ​មិន​សូវ​ល្អ​ឡើយ ពេល​លេង​ក្នុង​ដី​អង់គ្លេស

អង់គ្លេស​ មិន​មែន​ជា​​ប្រទេស​ដែល​មាន​អនុស្សាវរីយ៍​ល្អៗ​សម្រាប់ Real Madrid ឡើយ​។ ពួក​​គេ​​បាន​ឈ្នះ​តែ 1 ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត​ក្រៅ​ដី​នៅ​ក្នុង​ទឹកដី​អង់គ្លេស 7 លើក​​ចុង​​ក្រោយ​របស់​ខ្លួន។

1. Real Madrid មាន​ភារកិច្ច​ប្រកួត​សំខាន់ៗ​ច្រើន

ក្លឹប​ម្ចាស់​ពាន UCL 14 សម័យ​កាល នៅ​រដូវកាល​នេះ​មាន​ការ​ប្រកួត​ដែល​ចាំ​បាច់​ច្រើន។ ពួក​គេ​​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ម៉ារ៉ុក ដើម្បី​លេង​ក្នុង​ពានរង្វាន់ Spanish Super Cup និង FIFA Club World Cup។ ភាព​នឿយហត់​នឹង​ក្លាយ​ជា​កត្តា​មួយ​ដែល​ពួក​គេ​មិន​អាច​តតាំង​យក​ឈ្នះ Liverpool បាន។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២