Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម និង​ក្លឹប​កាំភ្លើងធំ Arsenal កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​វ័យ​ក្មេង​មួយ​រូប​របស់ Celta Vigo

Published

on

ក្លឹប​បិសាច​ក្រហម Manchester United និង​ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​របស់​ក្លឹប Celta Vigo គឺ​កីឡាករ Gabri Veiga។ កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Celta Vigo នេះ​ផ្ទាល់​តែ​ម្ដង។

Gabri Veiga ត្រូវ​បាន​ក្លឹប​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ និង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ខែ​កញ្ញា​ឆ្នាំ 2020 ហើយ​សរុប​មក​ទល់​ពេល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​បាន 40 ប្រកួត​មក​ហើយ​សម្រាប់ Celta Vigo។ យ៉ាង​ណា​បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Gabri Veiga បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ទៅ​ហើយ​សម្រាប់​រដូវកាល​ឆ្នាំ 2022-2023 នេះ ដោយ​បាន​បង្ហាញ​ខ្លួន 24 ប្រកួត និង​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់, Assists បាន 2 ដង។

យោង​ទៅ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ពី AS បាន​ឲ្យ​ដឹង​ថា ទាំង​ក្លឹប​កាំភ្លើងធំ Arsenal និង Manchester United សុទ្ធ​តែ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កីឡាករ​ឆ្នើម ដែល​កំពុង​រះចែង​ចាំង​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​រូប​នេះ។ Gabri Veiga នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ 2026 ប៉ុន្តែ​បើ​យោងតាម​ស្ថានភាព​ដែល​ក្លឹប​ធំៗ 2 នៅ​អង់គ្លេស​កំពុង​ចាប់​អារម្មណ៍​គាត់​នោះ Celta Vigo ប្រហែល​ជា​មិន​អាច​ឃាត់​ឃាំង​គាត់​បាន​ឡើយ។ ពួក​គេ​នឹង​អាច​លក់ Gabri Veiga នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ក្នុង​តម្លៃ 30 លានផោន រឺ​អាច​ច្រើន​ជាង​នេះ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២