បាល់ទាត់អន្តរជាតិ
Barcelona កំពុងរិះរកវិធីដើម្បីខ្ចីជើង Julian Alvarez

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ FC Barcelona បានសាកសួរទៅកាន់ក្លឹប Manchester City អំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez នេះបើយោងតាមការអះអាងរបស់អ្នកកាសែតអាហ្សង់ទីន Cesar Luis Merlo។
យ៉ាងណា Barcelona មិនមានបំណងដើម្បីផ្ទេរផ្ដាច់កុងត្រាខ្សែប្រយុទ្ធរូបនេះឡើយ ដោយចង់ខ្ចីជើង Julian Alvarez នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូចគ្នានេះដែរ កីឡាករវ័យ 23 ឆ្នាំដែលជាមិត្តរួមក្រុមជម្រើសជាតិរបស់ Lionel Messi ត្រូវបានគេគិតថា នឹងពេញចិត្តក្នុងការផ្ទេរមកកាន់ទឹកដីអេស្ប៉ាញ ខណៈដែលបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងស្រមោលរបស់ Erling Haaland។
Julian Alvarez ទើបតែបានបង្ហាញខ្លួនជាជម្រើសដំបូងនៅក្នុងការប្រកួតត្រឹមតែ 6 ដងប៉ុណ្ណោះចាប់តាំងពីផ្ទេរពី River Plate ក្នុងតម្លៃ 23 លានអឺរ៉ូ កាលពីឆ្នាំ 2022។ យ៉ាងណា ទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះ នៅតែមានភាពលេចធ្លោរខ្លាំង ហើយជាពិសេសគាត់បានក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការជួយក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យលើកពាន World Cup 2022។
ប្រភព: Forbes
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023