បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើម្នាក់របស់ Barcelona លើកឡើងថា Vinicius Jr ជាកីឡាករដែលមិនអាចបញ្ឈប់បានឡើយ

អតីតខ្សែបម្រើរបស់ក្លឹប Barcelona កីឡាករ Cesc Fabregas បានកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាកររបស់ Real Madrid គឺខ្សែប្រយុទ្ធស្លាប Vinicius Junior។ អតីតខ្សែបម្រើឆ្នើមរូបនេះ បានលើកឡើងថា Vinicius Junior ជាខ្សែប្រយុទ្ធដែលមិនអាចបញ្ឈប់បានដូចទៅនឹង Neymar និង Ronaldinho ដែរ។
ជាការពិតណាស់ Vinicius Jr បច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតរបស់ពិភពលោក បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយនឹងក្លឹប Real Madrid។ គាត់បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបអធិរាជស ជាពិសេសក្នុងរយៈពេល 2 រដូវកាលចុងក្រោយនេះ ដោយបានបង្កើតភាពជាដៃគូដ៏ស៊ីចង្វាក់គ្នាជាមួយនឹង Karim Benzema។
ថ្មីៗនេះ Fabregas បានកោតសរសើរចំពោះតារាឆ្នើមរបស់ក្លឹប Real Madrid ជាខ្លាំងដោយនិយាយថា៖ “Vinicius Jr គឺជាអ្វីៗគ្រប់យ៉ាង។ ប្រសិនបើខ្ញុំលេងតទល់នឹងខ្សែប្រយុទ្ធស្លាបរូបនេះ ខ្ញុំនឹងព្យាយាមបិទគាត់ឲ្យខ្លាំងតាមដែលអាចធ្វើបាន និងត្រូវធ្វើរឿងដែលពិសេសជាងធ្វើដាក់អ្នកដទៃ ព្រោះម្នាក់នេះល្អខ្លាំងណាស់។ យើងត្រូវព្យាយាមកុំឲ្យគាត់មានឱកាសលេងច្រើននៅក្នុងការប្រកួត ព្រោះគាត់ពូកែណាស់។… ប្រសិនបើគាត់គ្រប់គ្រងបាល់បានកាន់តែល្អ គាត់នឹងក្លាយជាកីឡាករមិនអាចបញ្ឈប់បានដូច Ronaldinho រឺ Neymar ដែរ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023