បាល់ទាត់អន្តរជាតិ
La Liga គំរាមមិនឲ្យ Barcelona ចុះហត្ថលេខាលើកីឡាករចំណូលថ្មី នៅចុងបញ្ចប់នៃរដូវកាលនេះ

ប្រធាន La Liga លោក Javier Tebas ថ្មីៗនេះបានអះអាងថា ក្លឹបអ្នកមានបុណ្យ Barcelona នឹងមិនអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីនៅរដូវក្តៅនេះបានទេ។ យ៉ាងណាមិញលោក Javier Tebas បាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំកំពូល FT Business of Football ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ (នេះបើយោងតាមលោក Martin Lipton បានរាយការណ៍)។
យើងបានដឹងហើយថា ក្លឹបយក្សនៅកាតាឡាន់មួយនេះបានចំណាយប្រាក់លើសពី 150 លានអឺរ៉ូ កាលពីរដូវក្តៅឆ្នាំមុន លើការចុះហត្ថលេខាកីឡាករមួយចំនួនដូចជា Robert Lewandowski, Raphinha និង Jules Kounde ខណៈដែល Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso បានផ្ទេរមកដោយឥតគិតថ្លៃ។
ក្លឹប Barcelona បានស្ថិតក្រោមសម្ពាធពី La Liga ក្នុងការរៀបចំក្រុម កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែពួកគេបានបញ្ចេញកីឡាករដូចជា Philippe Coutinho និង Pierre-Emerick Aubameyang ខណៈដែលកីឡាករដែលមានប្រាក់ខែខ្ពស់ម្នាក់ទៀតគឺ Memphis Depay បានទៅចូលរួមជាមួយ Atletico Madrid កាលពីខែមករាដើមឆ្នាំ។
យោងតាមលោក Javier Tebas បានឲ្យដឹងថា ក្លឹប Barcelona នៅតែស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនល្អ ហើយក្លឹបមួយនេះនឹងត្រូវបានហាមឃាត់ពីការចុះឈ្មោះកីឡាករថ្មីបន្ថែមទៀត រហូតដល់ពួកគេអាចលក់កីឡាករជាច្រើនរបស់ខ្លួនចេញ នៅមុនរដូវកាល 2023-2024។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi