បាល់ទាត់អន្តរជាតិ
Marcus Rashford ឈ្នះពានជាកីឡាករឆ្នើមប្រចាំខែកុម្ភៈរបស់ Premier League

ខ្សែប្រយុទ្ធ Marcus Rashford និងគ្រូបង្វឹកលោក Erik ten Hag របស់ក្លឹបបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់កីឡាករល្អបំផុត និងគ្រូបង្វឹកឆ្នើមប្រចាំ Premier League សម្រាប់ខែកុម្ភៈ។
យ៉ាងណាមិញបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 នៃតារាង Premier League ដែលមាន 14 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal។ ខ្សែប្រយុទ្ធ Marcus Rashford នៅតែជាចំណែកមួយដ៏សំខាន់របស់ពួកគេ និងជាម៉ាស៊ីនរកគ្រាប់បាល់ដែលមិនអាចខ្វះបានរបស់ក្លឹប។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីក្នុងការប្រកួតទាំងអស់នៅ Premier League រដូវកាលនេះមានចំនួន 14 គ្រាប់ហើយ និងមានស្ថិតិ Assists ចំនួន 3 ដង។ ក្រៅពី Marcus Rashford ដែលបានឈ្នះពានជាកីឡាករឆ្នើមប្រចាំខែនោះ លោក Erik ten Hag ក៏បានឈ្នះពានជាគ្រូបង្វឹកឆ្នើម និង David de Gea បានឈ្នះពានជាអ្នកចាំទីឆ្នើមប្រចាំខែដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega